ម្សិលមិញ​កិន​ស្លាប់​២​នាក់​បងប្អូន​នៅ​ចោមចៅ ថ្ងៃ​នេះ​២​នាក់​បង​ប្អូន​ទៀត​​នៅ​ក្បាល​ថ្នល់​

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦នេះ រថយន្តបាញ់បេតុងស៊ីម៉ង់ត៍១គ្រឿង បានបើកបុកកិនអ្នកជិះម៉ូតូ២នាក់បងប្អូន បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ នាវេលាថ្ងៃត្រង់នេះ ស្ថិតនៅច្រមុះជ្រូកក្បាលថ្នល់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក បន្ទាប់ពីបុកកិនស្លាប់ជនរងគ្រោះទាំងពីរខាងលើ ក៏រត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែង និងឃាត់ទុករថយន្តបង្កខាងលើ រីឯសពត្រូវបានទំនាក់ទំនងទៅគ្រួសារ មកទទួលយកទៅធ្វើបុណ្យប្រពៃណី។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យនារី២នាក់បងប្អូនបង្កើត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុផងដែរ នៅបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនករណី ដែលបង្កឡើងដោយរថយន្តកុងទីន័រ បើកបុកម៉ូតូពេញទំហឹង។ ដូចនេះ សូមម្ចាស់ឬអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ មេត្តាបើកបរដោយប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍៕
ម្សិលមិញ​កិន​ស្លាប់​២​នាក់​បងប្អូន​នៅ​ចោមចៅ ថ្ងៃ​នេះ​២​នាក់​បង​ប្អូន​ទៀត​​នៅ​ក្បាល​ថ្នល់​

ម្សិលមិញ​កិន​ស្លាប់​២​នាក់​បងប្អូន​នៅ​ចោមចៅ ថ្ងៃ​នេះ​២​នាក់​បង​ប្អូន​ទៀត​​នៅ​ក្បាល​ថ្នល់​

ម្សិលមិញ​កិន​ស្លាប់​២​នាក់​បងប្អូន​នៅ​ចោមចៅ ថ្ងៃ​នេះ​២​នាក់​បង​ប្អូន​ទៀត​​នៅ​ក្បាល​ថ្នល់​

ប្រភព៖ kqube

  • ម្សិលមិញ​កិន​ស្លាប់​២​នាក់​បងប្អូន​នៅ​ចោមចៅ ថ្ងៃ​នេះ​២​នាក់​បង​ប្អូន​ទៀត​​នៅ​ក្បាល​ថ្នល់​已关闭评论
  • 40 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:ជីវិតនិងសង្គម
Tags: