ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »

Videos


តារាសម្បុរស្រអែមរាងតូចច្រឡឹង ឌុច លីដា បានបង្ហើបប្រាប់នៅក្នុងថ្ងៃសម្ពោធរឿង «នរណាជាខ្មោច » ថា នេះជាលើកទីមួយហើយ ដែលនាងសម្តែងប៉ះបុរសសង្ហារ ណាខុន ។ ឌុច លីដា បន្តទៀតថា សម្តែងនៅក្នុងរឿងនេះ មិនមានការលំបាកអ្វីសម្រាប់នាងឡើយ ពីព្រោះនាង ធ្លាប់ឆ្លងកាត់ការសម្តែងជាច្រើនរឿងមកហើយ មិនថា ឈុតឆាកបែបណាគឺនាងសម្តែងបានទាំងអស់ ។

សម្រាប់រឿងនេះដែរ ឌុច លីដា គឺចំណាយពេលវេលាថតមិន ដល់មួយសប្តាហ៍ផង ពីព្រោះតួអង្គដែលនាងសម្តែងនៅចេញតិចបំផុត ។ ឌុច លីដា ក៏បានផ្ញើរសារទៅការអ្នកគាំទ្រជាច្រើន សូមជួគាំទ្ររឿង «នរណាជាខ្មោច » ផង ។ ការពិតណាស់ ឌុច លីដា គឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ នាងហ៊ានថតនូវឈុតឆាកសាហាវៗ ជាច្រើន ដូចជាការថតសិចស៊ីបញ្ចេញដើមទ្រូងជាដើម ដែលមានសិល្បការីនីមួយចំនួនមិនហ៊ានថតដូចជា រូបនាង ដោយសារភាពក្លាហាននេះហើយ ដែលធ្វើឲ្យនាង អាចឈរជើងនៅក្នុងវិស័យសិល្បៈបានយ៉ាងស្រួល ។

ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »

គួរបញ្ជាក់ផងដែរថា រឿង «នរណាជាខ្មោច »គឺមានការចូលរួសម្តែងពី ឌុច លីដា លោក ណាខុន អ្នកនាង ខាត់ សុឃីមនិងស្វាមី លោក ម៉ាដូណា ព្រមទាំងតារាសម្តែងភេទីទីបីជាច្រើនរូបទៀត ។ រឿងនេះដែរគឺបាន ដាក់បញ្ចាំងពីថ្ងៃនេះតទៅនៅគ្រប់រោងភាពយន្ត បន្ទាប់ពីបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៦ នៅរោងភាពយន្ត Major Cineplex ក្នុងផ្សារទំនើប AEON៕ អាលីណា

ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »
ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »
ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »
ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »
ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »
ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »
ឌុ​ច លីដា និយាយ​ពី​រឿង «​នរណា​ជា​ខ្មោច »

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត