មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ គ្រោង​សង់​ខ្លោងទ្វារ​សមុទ្រ​ និពន្ធដោយ : រ៉ឹម ភារី       June-12-2016, 4:21 pm         290

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ គ្រោង​សង់​ខ្លោងទ្វារ​សមុទ្រ​ភ្នំពេញ​៖ មន្ត្រី​ជំនាញ​ថ្នាក់ជាតិ និង​មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត​ព្រះសីហនុ គ្រោង​នឹងធ្វើ​ការសាងសង់​ខ្លោងទ្វារ​លើ​ឆ្នេរសមុទ្រ​មួយចំនួន​នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ក្នុងនោះ​រួមមាន​៖​ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អូរត្រេះ​។ នេះ​បើ​យោងតាម លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សុរិយោដី និង​សំណង់​ខេត្ត​ព្រះសីហនុ ដែល​បាន​ដកស្រង់​ប្រសាសន៍ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​(AKP)​។

បើតាម​AKP ក្រៅពី​គ្រោង​សាងសង់​ខ្លោងទ្វារ​សមុទ្រ​នេះ អ្នកជំនាញ​ថ្នាក់ជាតិ និង​មន្ត្រី​សុរិយោដី​ខេត្ត​ព្រះសីហនុ បាន​ចុះ​ធ្វើការ​ពិនិត្យ​ជាក់ស្តែង​ធ្វើការ​វាស់​ស្រង់​ទិន្នន័យ ដី​ឆ្នេរ​របស់​ខេត្ត​ព្រះសីហនុ​ទាំង​៧ ឱ្យបាន​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង និង​រៀបចំ​កែលម្អ​លើកកម្ពស់ សោភ័ណភាព​ឆ្នេរ​ឡើងវិញ​។

លោក នូ​ន ប៉ុក ប្រធាន​មន្ទីរ រៀបចំ​ដែនដី​នគរូបនីយកម្ម សុរិយោដី និង​សំណង់ ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ឆ្នេរ​ចំនូ​ន​៣ រូ​ម​មាន​៖ ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អូរត្រេះ គ្រោង​នឹងធ្វើ​ការសាងសង់​ខ្លោងទ្វារ​សមុទ្រ​ចំនូ​ន​១៧ គឺ ឆ្នេរ​ឯករាជ្យ ចំនួន​៤ ខ្លោងទ្វារ​, ឆ្នេរ​អូរ​ឈើទាល​ចំនួន ៦​ខ្លោងទ្វារ និង​ឆ្នេរ​អូរត្រេះ​ចំនួន​៧​ខ្លោងទ្វារ ហើយ​បច្ចុប្បន្ននេះ ក្រុមមន្ត្រី​ជំនាញ​កំពង់ ធ្វើការ​សិក្សា​លម្អិត​ជាក់ស្តែង​បន្ថែមទៀត​។​

គួរ​បញ្ជាក់ថា ឆ្នេរសមុទ្រ ក្នុង​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​៧ រូ​ម​មាន​៖ ឆ្នេរ​ទំនប់រលក ឆ្នេរ​ម្លប់​ជ្រែ ឆ្នេរ​កោះពស់ ឆ្នេរ​ឯករាជ្យ ឆ្នេរ​សុខា ឆ្នេរ​អូរ​ឈើទាល និង​ឆ្នេរ​អូរត្រេះ​៕