អតីត​តារា​សម្តែង ទូច ស្រី​នាង នៅតែ​ស្រស់ស្អាត​!

Videos


ប្រិយមិត្តប្រហែលជានៅចាំបានអតីតតារាសម្តែង សម្បុរស្រអែមស្រស់ អ្នកនាង ទូច ស្រីនាង ដែលត្រូវជាបងស្រីរបស់តារាចម្រៀងនិងដើរម៉ូដ ទូច ស្រីលក្ខណ៏ ដែល ធ្លាប់មានកេរ្ត៍ឈ្មោះបោះសម្លេង កាល ១០ ឆ្នាំមុន ។ អ្វីដែលគួរអោយកត់សំគាល់ ទូច ស្រីនាង នៅតែមានរូបសម្រស់ស្រស់ស្អាតនិងមានរូប រាង តូចច្រលឹងគួរខ្នក់ខ្នាញ់ ។

អតីត​តារា​សម្តែង ទូច ស្រី​នាង នៅតែ​ស្រស់ស្អាត​!

បើទោះបីផ្តាច់ខ្លួនពីការងារសិល្បៈរាប់ឆ្នាំមកហើយ ក៏ពិតមែន តែ ទូច ស្រីនាង នៅតែបង្ហាញមុខនៅក្នុង កម្មវិធីមួយចំនួនរបស់មិត្តក្តិរួមអាជីព។កាលពីថ្ងៃ ០១ ខែមិថុនា កន្លងទៅនេះ អ្នកនាង ទូច ស្រីនាង រួមជាមួយ ទូច ស្រីលក្ខណ៏និងប្អូនស្រីម្នាក់ទៀត បានចូលរួមនៅក្នុងកម្មវិធីឡើងផ្ទះរបស់លោក យូ ឌីស្កូ នៅបុរី លឹម ឈីវហាក់។អ្វីដែលចាប់អារម្មណ៍នោះ គេបានកត់សំគាល់ឃើញថា អ្នកនាង ទូច ស្រីនាង នៅតែមានរូបសម្រស់ស្រស់ ស្អាត បើទោះបីអ្នកនាងមានស្វាមីនិងកូនច្រើនឆ្នាំក៏ដោយ ។

អតីត​តារា​សម្តែង ទូច ស្រី​នាង នៅតែ​ស្រស់ស្អាត​!

នៅក្នុងថ្ងៃនោះ ទូច ស្រីនាង បានតុបតែងខ្លួន និងស្លៀកពាក់បែបសាមញ្ញាតែមើលទៅស្រស់ស្អាតសក្តិសមជាមួយនិងរូបរាងរបស់នាង។មានការសរសើរថា ទូច ស្រីនាង ពិតជាពូកែថែសម្រស់ស្រស់ស្អាតជាងកាលនាងនៅពីក្រមុំ ។ គេនៅចាំបានថា ទូច ស្រីនាង ធ្លាប់ជាតារាសម្តែង ដែលមានឈ្មោះបោះសម្លេងកាលពី ១០ ឆ្នាំមុន ។

អតីត​តារា​សម្តែង ទូច ស្រី​នាង នៅតែ​ស្រស់ស្អាត​!

អ្នកនាងធ្លាប់បានចូលរួមសម្តែងរឿងភាគមួយចំនួន មានដូចជារឿង «គ្រួសារសាប៊ូ» ដែលជារឿងភាគ របស់ទូរទស្សន៍សីុធីអិន ដោយនាងជាតួឯកស្រីរួមជាមួយលោក សុផល ជាតួឯកប្រុស ។ ស្របពេល ដែលប្រជាប្រិយភាព កំពុងឡើងនោះ ទូច ស្រីនាង ក៏បានរៀបការ ដោយស្វាមីរបស់នាងជាជនបរទេសនិងផ្តាច់ខ្លួន ចេញពីការងារសិល្បៈ ។ សព្វថ្ងៃ ទូច ស្រីនាង កំពុងរស់នៅក្នុងជីវភាពធូរធារនិងមានមុខជំនួញផ្ទាល់ខ្លួន ផងដែរ ៕ ចេនី

អតីត​តារា​សម្តែង ទូច ស្រី​នាង នៅតែ​ស្រស់ស្អាត​!
អតីត​តារា​សម្តែង ទូច ស្រី​នាង នៅតែ​ស្រស់ស្អាត​!
អតីត​តារា​សម្តែង ទូច ស្រី​នាង នៅតែ​ស្រស់ស្អាត​!

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត