អាហារ ៨ ប្រភេទ​អាច​ដោះស្រាយ​បញ្ហា​ឆ្អល់ពោះ​បាន

បើសិនការបរិភោគអាហារពេលថ្ងៃត្រង់ ឬល្ងាចដែលសុទ្ធសឹងជាអាហារប្រភេទដែលងាយបង្កឱ្យកើតនូវអាការឆ្អល់ពោះនោះរាងកាយរបស់យើងក៏ទទួលរងការលំបាកទៅតាមនោះផងដែរ ។
ហេតុនេះបើសិននៅថ្ងៃណាមួយ កើតនូវអាការឆ្អល់ពោះ ហើយចង់ដោះស្រាយបញ្ហានេះលោកអ្នកអាចអនុវត្តការបរិភោគអាហារមួយចំនួនដូចខាងក្រោមនេះ ៖

១) ក្រូចឆ្មារ
ចាំបាច់ត្រូវជាប្រភេទទឹកក្រូចឆ្មារក្តៅអ៊ុណ្ហៗទើបអាចជួយជំរុញដល់ការធ្វើការងាររបស់ពោះវៀនបានល្អបំផុត ។ តែទោះជាយ៉ាងណាការប្រើរូបមន្តមួយនេះមិនផ្តល់ផលល្អសម្រាប់អ្ន្កដែលកើតរោគក្រពះប៉ុន្មានទេ ព្រោះថាអាស៊ីដ របស់ក្រូចឆ្មារអាចចូលទៅបង្កការប៉ះពាល់ដល់ភ្នាសពោះវៀនដែលវានឹងធ្វើឱ្យ អាការរោគក្រពះកម្រើកឡើងវិញ ។

២) ផ្លែគីវី
បរិភោគប្រភេទអាហារដែលមានសារជាតិម្សៅខ្ពស់តែងធ្វើឱ្យកើតអាការឆ្អល់ពោះ ព្រោះថាវាមិនមានកាកសរ សៃជំរុញឱ្យពោះវៀនធ្វើការងារ ។ ទោះយ៉ាងណាសម្រាប់ផ្លែគីវី មានកាកសរសៃខ្ពស់ណាស់មិនបង្កឱ្យកើតអាការឆ្អល់ ពោះដូចអាហារមានសារជាតិម្សៅនោះទេ ។

៣) ល្ហុង
មានសារជាតិដូចគ្នានឹងផ្លែគីវី ត្រង់មានវីតាមីន C និងកាកសរសៃខ្ពស់ ។ សម្រាប់ផ្លែល្ហុង ផ្តល់ផលល្អជាង ត្រង់ថាវាមានសារជាតិជួយបញ្ចុះលាមក (ធ្វើឱ្យលាមកទន់) ងាយបន្ទោរបង់ ។

៤) តែបៃតង
ផលប្រយោជន៍ល្អៗត្រូវបានគេឱ្យទៅលើតែបៃតង ព្រោះថាក្រៅពីជួយដុតបំផ្លាញថាមពលក្នុងរាងកាយបានខ្ពស់ហើយ ទឹកតែបៃតងក្តៅអ៊ុណ្ហៗជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អថែមទៀត ។ ថ្ងៃណាមួយបើអ្នកបរិ ភោគអាហារ ហ្វាសហ្វូត ឬមានសារជាតិប៊ីចេងខ្ពស់នោះសារជាតិប្រឆាំងរ៉ាឌីកាល់សេរីក្នុងទឹកតែបៃតងនៅអាចជួយ ការពារកោសិការដែលត្រូវបំផ្លាញ និង ពិសេសអាចជួយជួសជុលកោសិការាងកាយដែលសឹករឹល ឬទទួលរងការខូច ខាតឱ្យត្រឡប់មកប្រសើរឡើងវិញ ។

៥) ទឹកខ្ញី
ទឹកខ្ញីជាប្រភេទអាហារដែលខ្មែរបុរាណប្រើក្នុងការបំបាត់អាការឆ្អល់ពោះ ។ បើថ្ងៃណាមួយមានអាការឆ្អល់ពោះគេគ្រាន់តែផឹកទឹកខ្ញីក្តៅអ៊ុណ្ហៗវាអាចជួយកំចាត់អាការនេះឱ្យប្រសើរឡើង ។

៦) ផ្លែឈើដែលមានជាតិទឹកច្រើន
ដូចជា ឪឡឹក ក្រូច ក្រូចថ្លុង ទំពាំងបាយជូរ ឃែនតាលូប វាអាចជួយសម្រួលក្នុងការធ្វើការងាររបស់ពោះវៀនឱ្យដំណើរការល្អ អាចជួយកាត់បន្ថយអាការអាហារមិនរលាយ ពិសេសក្រូចថ្លុង អាចជួយក្នុងការបញ្ចុះលាមក បានយ៉ាងល្អ ។

៧) ទឹកដោះគោជូរ
ទឹកដោះគោប្រភេទនេះផ្តល់ផលយ៉ាងល្អចំពោះអ្នកបរិភោគ ដែលក្នុងនោះមានដូចជា ជួយដល់ប្រព័ន្ធរំលាយ អាហារ ប្រព័ន្ធបញ្ចេញកាកសំណល់ និងកំចាត់អាហារមានសារជាតិពុលចេញពីរាងកាយតែម្តង ។

៨) ម្នាស់
អាស៊ីដដែលមាននៅក្នុងផ្លែម្នាស់ អាចជួយក្នុងការកិនរំលាយសាច់សត្វ ។ នៅពេលបរិភោគផ្លែម្នា្ស់ តែ ២ ទៅ ៣ ចំណិតក៏អាចជួយបំបែកសាច់សត្វបានល្អដោយមិនធ្វើឱ្យក្រពះប្រឹងកិនរំលាយអាហារច្រើន ៕ ដេប៉ូ

ប្រភព៖ pmhotnews

  • អាហារ ៨ ប្រភេទ​អាច​ដោះស្រាយ​បញ្ហា​ឆ្អល់ពោះ​បាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:សុខភាព
Tags: