រំភើប​ជំនួស! បុរស​ម្នាក់​យក​ឆាក​ប្រលង​ចម្រៀង X-Factor​ ជា​កន្លែង​សុំ​មិត្ត​ស្រី​រៀបការ

មនុស្សស្រីជាច្រើនតែងតែចង់បានវិធីសុំរៀបការបែប រ៉ូមែនទិក និង រំភើប ពីមិត្តប្រុសរបស់ខ្លួន ដោយជាហេតុធ្វើឲ្យបុរសមួយចំនួនព្យាយាមរកវិធីសាស្ត្រប្លែក ដើម្បីផ្តល់ភាពភ្ញាក់ផ្អើលជូនមិត្តរបស់ខ្លួន ជាពិសេសដើម្បីទទួលបានភាគរយការឆ្លើយថា “Yes” កាន់តែខ្ពស់ថែមទៀត។

ជាក់ស្ដែងបុរសម្នាក់នេះបានធ្វើឲ្យមិត្តស្រីរបស់ខ្លួនរំភើបមែនទែន ដោយបានយកឆាកប្រលងចំរៀង X-Factor US (ឆ្នាំ ២០១៣) ធ្វើជាកន្លែងសុំមិត្តស្រីរបស់គាត់រៀបការ ប៉ុន្តែអ្នកដែលរំភើបមិនមែនត្រឹមតែមិត្តស្រីរបស់គាត់នោះទេ សូម្បីតែគណៈកម្មការ និងទស្សនិកជន ក៏រំភើបជំនួសពួកគេដែរ ដោយមានទាំងការរំភើបរហូតដល់ស្រក់ទឹកភ្នែកទៀតផង។

បុរសដែលប្រើវិធីសាស្ត្រសុំរៀបការដ៏ភ្ញាក់ផ្អើលមួយនេះត្រូវបានគេស្គាល់ឈ្មោះថា David Grey ដោយគាត់បានដាក់ពាក្យចូលរួមប្រលងជាមួយនឹងមិត្តស្រីរបស់គាត់ Lauren Waguespack ទាំងដែលគាត់មិនចេះច្រៀងទាល់តែសោះ ប៉ុន្តែគោលដៅរបស់គាត់មិនមែនដើម្បីជាប់ការប្រលងនោះទេ ប៉ុន្តែជាការជាប់ឈ្មោះជាបុរសដែលនឹងត្រូវរៀបការនឹងមិត្តស្រីរបស់គាត់។

ក្រោយពីទទួលបានពាក្យថា No គ្រប់ចំនួន ៤ ពីគណៈកម្មការរួច គាត់ក៏បានដើរចុះដើម្បីត្រៀមខ្លួនធ្វើរឿងភ្ញាក់ផ្អើលចំពោះមិត្តស្រីរបស់គាត់ ពេលដែលដល់វេននាងត្រូវឡើងឆាក។ ច្រៀងមិនទាន់ទាំងចប់ផង លោក Simon Cowell ក៏បានប្រាប់ឲ្យ Lauren Waguespack ឈប់ ពេលនោះហើយដែលភាពភ្ញាក់ផ្អើលបានកើតឡើង ។ ចង់ដឹងទេថាវារំភើបដល់កម្រិតណា ហើយនរណាខ្លះរំភើបរហូតហូរទឹកភ្នែក ហើយថាតើ David បានទទួលពាក្យ Yes ឬក៏ No សូម ទស្សនាវីដេអូទាំងអស់គ្នា ៖


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • រំភើប​ជំនួស! បុរស​ម្នាក់​យក​ឆាក​ប្រលង​ចម្រៀង X-Factor​ ជា​កន្លែង​សុំ​មិត្ត​ស្រី​រៀបការ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/12  Category:កំសាន្ត
Tags: