គម្រោង Bag to School របស់ JCI Cambodia ឈ្នះ​ពាន​២​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ និពន្ធដោយ : ថ្មីៗ       June-12-2016, 6:59 pm         30

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132គម្រោង Bag to School របស់ JCI Cambodia ឈ្នះ​ពាន​២​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​គម្រោង​សហគមន៍ Bag to School  របស់​សភា​យុវ​ពាណិជ្ជករ​អន្តជាតិ​កម្ពុជា សាខា​ភ្នំពេញ បាន​ជាប់​ពានរង្វាន់​ចំនួន លើ​ឆាក​អន្តរជាតិ ក្នុង​កម្មវិធី Awarding Ceremony នៃ​កិច្ចប្រជុំសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ឆ្នាំ​២០១៦ ( JCI ASPAC 2016 ) នៅ​កោះ​តៃវ៉ាន់ ចាប់ពី​ថ្ងៃទី​២ ដល់ទី​៥ ខែមិថុនា កន្លងមក​។ 

Bag to School ជា​គម្រោង​សហគមន៍​មួយ ក្នុងចំណោម​គម្រោង​រប​ស់​សភា​យុវ​ពាណិជ្ជករ​អន្តជាតិ កម្ពុជា សាខា​ភ្នំពេញ ដែលមាន​អ្នកស្រី សួន ជុ​ឡា (Suon Chula) ជា​ប្រធាន​សាខា​ឆ្នាំ​២០១៦ សហការ​ជាមួយ JCI Marina មកពី​ប្រទេស​សិង្ហ​បុរី បានរៀបចំ​កម្មវិធី ស្ម័គ្រចិត្ត​ការងារ​សហ​គម​ន៍ ហៅថា Bag to School នៅ​បឋមសិក្សា ៤ ដែលមាន​សិស្ស​ច្រើនជាង​១០០០​នាក់ នៅ​ខេត្តកំពង់ធំ​។ នេះ​ជា​លើក​ទី​៥​ហើយ​ដែល​កម្មវិធី Bag to School ធ្វើឡើង​ចាប់ពី​ឆ្នាំ​២០១២​មក​។

គម្រោង Bag to School របស់ JCI Cambodia ឈ្នះ​ពាន​២​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ និពន្ធដោយ : ថ្មីៗ       June-12-2016,  6:59 pm         30 ​កម្មវិធី​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ពាំ​នាំយក​សម្ភារៈ​សិក្សា​ទៅជូន​ដល់​សិ​ស្សា នុ​សិស្ស​ចំនួន​១០០០ រូប​នៅ​ខេត្តកំពង់ធំ​។ ការ​ពាំ​នាំនូវ​អំណោយ​នេះ​ជាការ​ជំរុញ​ទឹកចិត្ត​សិស្សានុសិស្ស​តូចៗ អោយមាន​គំនិត​ខិតខំ​សិក្សា​ដើម្បី​អនាគត​ដ៏​ត្រចះត្រចង់​របស់​ពួកគេ​នា ពេលអនាគត ហើយ​ម្យ៉ាងទៀត​ក៏​ជា​កម្លាំងចិត្ត​ជំរុញ​អោយ​ពួកគេ​មិន​បោះ​បង់ការ សិក្សា​នៅ​ពាក់កណ្ដាល​ទី ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ ។​

Bag to School  បានឈ្នះ​ពានរង្វាន់​រហូតដល់​ទៅ​ពីរ នា​អំឡុង​នៃ​កិច្ចប្រជុំសភា​យុវ​ពាណិជ្ជករ​អន្តរជាតិ ប្រចាំ​តំបន់​អាស៊ី ប៉ា​ស៊ី​ហ្វិ​ច ឆ្នាំ​២០១៦ ( JCI ASPAC 2016 ) នៅ​កោះ​តៃវ៉ាន់ ដែល​ប្រទេស​ក្នុង​តំបន់ និង​ចូលរួម ៤៥​ប្រទេស ២៧០០ Local Chapters និង​គម្រោង​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​ពានរង្វាន់​ប្រហែល ៩០០០ គម្រោង និង​មាន​អ្នកចូលរួម​ច្រើនជាង​៦០០០​នាក់​។

គម្រោង Bag to School របស់ JCI Cambodia ឈ្នះ​ពាន​២​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ និពន្ធដោយ : ថ្មីៗ       June-12-2016,  6:59 pm         30 ​ពានរង្វាន់​ដែល​គម្រោង Bag to School ទទួលបាន​រួមមាន Best Long-term Local Community Program  ទាក់ទង​នឹង​ការអភិវឌ្ឍ​សហគមន៍​ក្នុង​រយៈពេល​យូរ និង​ជួយ​សង្គម​បាន​ច្រើន ដែល​ល្អ​ជាងគេ​។ រីឯ​ពាន Most Outstanding Local Project គឺ​ផ្តល់ជូន​គម្រោង​ដែល​ល្អ​ជាងគេ និង​ជះឥទ្ធិពល​វិជ្ជមាន​បាន​ច្រើន​ដល់​សង្គម​ជាងគេ ក្នុង​ចំ​ណោ​ង​គម្រោង​ចូលរួម​ដាក់ពាក្យ​ប្រកួតប្រជែង​ពានរង្វាន់​ប្រហែល ៩០០០ គម្រោង ក្នុង​៤៥ ប្រទេស​៕