មួក និង អាវយឺត​បែក​ស្លុយ​របស់ ងួន ចាន់​ដេវីត ពិតជា​ស្រស់ស្អាត​មែន​! (​មាន​វីដេអូ​)

Videos


នាពេលប៉ុន្មានម៉ោងកន្លងមកនេះលោក ងួន ចាន់ដេវីដ បាបង្ហោះវីដេអូថ្មីមួយ នៅក្នុងហ្វេសប៊ុកផេករបស់លោកផ្ទាល់ ដោយលោក ចង់ប្រាប់ទស្សនិកជនថា ក្នុងពេលឆាប់ៗនេះ លោកនឹងមានលក់មួក និង អាវបែកស្លុយសម្រាប់ទស្សនិកជនក៏ដូចជាអ្នកគាំទ្រ ។

មួក និង អាវយឺត​បែក​ស្លុយ​របស់ ងួន ចាន់​ដេវីត ពិតជា​ស្រស់ស្អាត​មែន​! (​មាន​វីដេអូ​)

បន្ទាប់ពីទទួលបានជោគជ័យ នៅក្នុងអាជីពសិល្បៈ នាពេលកន្លងមក ពេលនេះ លោក ដេវីដ ចង់ចាប់យកការងារថ្មីមួយទៀត ដោយចង់បើកលក់ជាមួក និង អាវបែកស្លុយ ។ នៅក្នុងខណៈពេលនេះដែរ លោកបានបង្ហោះវីដេអូចំនួន ១២ នាទី និង ១៧ វិនាំទី បង្ហាញប្រាប់ទស្សនិកជនថា ក្នុងពេលឆាប់ៗនេះ លោកនឹងមានលក់អាវ និង មួកបែកស្លុយ ដោយឡែកនៅលើមួកមានការរៀបចំរចនាយ៉ាងស្រស់ស្អាត ជាពិសេសថែមទាំងមានហត្ថលេខារបស់លោកផ្ទាល់ទៀតផង ។

មួក និង អាវយឺត​បែក​ស្លុយ​របស់ ងួន ចាន់​ដេវីត ពិតជា​ស្រស់ស្អាត​មែន​! (​មាន​វីដេអូ​)

តារាចម្រៀង ដេវីត បានបន្ថែមទៀតថា ប្រសិនបើទស្សនិកជនណាចង់ទិញអាចតេកុម្មង់មុនបាន លោកនឹងផ្ញើទៅឱ្យ ។ ចំពោះរឿងពណ៌អាវ និង មួកវិញ ពេលនេះលោកកំពុងតែស្ទង់មតិមើលថា ទស្សនិកជនចង់បានពណ៌ណាច្រើនជាងគេ លោកនឹងផ្តោតទៅលើពណ៌នោះ ពេលនេះមានចំនួនបីពណ៌ជាចំណង់ចំណូលចិត្តរបស់លោកផ្ទាល់ គឺពណ៌ប្រផេះ ក្រហម និង ពណ៌ខ្មៅ ។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៨ខែកក្កដា លោក ដេវីត នឹងចេញដំណើរទៅប្រទេសកូរ៉េ ហើយលោកនឹងនាំយកមួក និង អាវបែកស្លុយនេះ ទៅលក់ជូនទស្សនិកជន ក៏ដូចជាអ្នកគាំទ្រនៅឯប្រទេសកូរ៉េផងដែរ ។ចងដឹងថា ខ្សែវីដេអូរបស់តារាចម្រៀង ដេវីត ចង់និយាយអ្វីខ្លះប្រាប់ទស្សនិកជន សូមទស្សនាដូចតទៅ៖
វាសនា

មួក និង អាវយឺត​បែក​ស្លុយ​របស់ ងួន ចាន់​ដេវីត ពិតជា​ស្រស់ស្អាត​មែន​! (​មាន​វីដេអូ​)