តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?

Videos

ស្របពេលដែលតំលៃខ្លួនរបស់តារាបីដួងនេះឡើងកូដខ្លាំង ស្រាប់តែពួកគេប្រកាសថា ផ្អាកពីអាជីពសម្តែង ទៅវិញ មិនដឹងថា មានមូលហេតុអ្វីនោះទេ ដែលជំរុញឲ្យអ្នកទាំងបីប្រកាសផ្អាកមិនទទួលថតរឿងថ្មី បែបនេះ ។ មានពត៌មានជាច្រើនថា មូលហេតុដែលធ្វើឲ្យស្រីស្អាតទាំងបីដួងប្រកាសផ្អាកមិនទទួលយកការសម្តែង ដោយសារគូស្នេហ៍របស់ពួកគេបង្ខំ ។ខាងក្រោមនេះ ជាតារា បីដួង ដែលប្រកាសផ្អាកពីអាជីពសម្តែង ៖
**បេ៊នី យុំាង

តាមពិត ប៊េនី យុំាង ត្រូវទទួលថតរឿងភាពយន្តខ្នាតធំថ្មីមួយរួមជាមួយតារាសម្តែងល្បីៗជាច្រើននៅក្នុងខែឧសភានេះ ប៉ុន្តែជួបជាមួយនាងចុងក្រោយនេះ ប៊េនី យុំាង ស្រាប់តែប្រកាសថា នាងផ្អាកពីអាជីពសម្តែងហើយ ដោយសារតែគូស្នេហ៍របស់នាងដាក់សម្ពាធ ។ ឆ្នាំថ្មីនេះ ប៊េនី យុំាង មានវ័យ ២៧ ឆ្នាំហើយ កន្លងមកនាងប្រាប់ថា នាងនឹងចូលរោងការក្នុងពេលឆាប់ៗនេះ ។ ទោះជាយ៉ាងនេះក្តី ប៊េនី យុំាង បានបញ្ជាក់យ៉ាងខ្លីថា មង្គលការរបស់នាងត្រូវបានពន្យាពេលវេលាហើយ ដោយសារមានបញ្ហាបន្តិចបន្តួច ។

តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

**ប៊េប៊ី
ស្របពេលដែលកេរ្តិ៍ឈ្មោះ ប៊េប៊ី កើនឡើងជាលំដាប់ និងតំលៃខ្លួននាងក៏ឡើងខ្ពស់នោះ ក៏មានម្ចាស់ផលិតកម្មជាច្រើនស្រលាញ់ពេញចិត្ត និងហៅនាងសម្តែងជាតួឯក ស្រីក្នុងរឿងជាច្រើន ស្រាប់តែ ប៊េប៊ី ប្រកាសផ្អាក់ពីអាជីពសម្តែងមួយរយៈ ដោយពុំមានអារម្មណ៍ស្តោយស្តាយអ្វីបន្តិចឡើយ ។ កន្លងមក ប៊េប៊ី តែងតែទទួលថតរឿងខ្នាតតូចធំ ដោយមិនរើសថាជារឿងអ្វីនោះទេ សូម្បីតែតួអង្គដែលត្រូវសម្តែង ក៏នាងមិនប្រកាន់ដែរ ទោះជាទៅដល់ទីឆ្ងាយក៏មិនត្អូញត្អែរ សំខាន់ឲ្យតែគេហៅថត តែពេលដែលល្បីល្បាញហើយ នាងបែរជាបោះបង់ឱកាសដ៏ល្អនេះទៅវិញ ។ ប៊េប៊ី បញ្ជាក់ប្រាប់ថា មូលហេតុដែលធ្វើឲ្យនាងសម្រេចចិត្តផ្អាកពីអាជីពសិល្បៈក៏ព្រោះតែ នាងជាប់រវល់នៅក្នុងការងារជាពិធីករ និងចេញច្រៀងផង ណាមួយនាងត្រូវចូលរៀនភាសាអង់គ្លេសបន្ថែមទៀត ។ ចំណែករឿងថា នាងប្រកាសផ្អាកពីអាជីពសម្តែង ព្រោះរឿងមានបុរសណាម្នាក់បង្ខំនោះ គឺជារឿងមិនពិតទេ នាងនឹងត្រឡប់ទៅកាន់ពិភពសម្តែងវិញនៅបំណាច់ឆ្នាំ២០១៦ នេះ។ ប៊េប៊ី បន្ថែមថា «ខ្ញុំនៅក្មេងណាស់ រឿងស្នេហាមិនទាន់គិត នៅក្នុងពេលនេះទេ ខ្ញុំចង់ទុកពេលរកប្រាក់សិន » ។

តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?
តើ​តារា​ណាខ្លះ ដែល​ប្រកាស​ផ្អាក​ពី​អាជីព​សម្តែង​?

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

**ឡុង ថាវរី
ឡុង ថាវរី ហៅ ម៉ារី ក៏ជាស្រីស្អាតមួយរូបដែរ នាងមានឱកាសសម្តែងនៅក្នុងរឿង « 2 Brother » ដែលធ្វើឲ្យ កេរ្តិ៍ឈ្មោះរបស់កាន់តែល្បីល្បាញ និងមានម្ចាស់ផលិតកម្មជាច្រើនចាប់អារម្មណ៍និងហៅនាងថតជាបន្តបន្ទាប់ ក្រោយពីឃើញស្នាដៃសំដែងក៏ដូចជាសម្រស់និងភាពសិចស៊ីរបស់នាង ។ តែអ្វីដែលគួរឲ្យសោកស្តាយនោះគឺ ឡុង ថាវរី បានប្រកាសថា ផ្អាកពីអាជីពសម្តែងទៅវិញ ។ ឡុង ថាវរី បានឲ្យដឹងថា មូលហេតុដែលនាងប្រកាសផ្អាកពីអាជីពសម្តែង ដោយសារនាងជាប់រវល់មើលការងាររកស៊ីរបស់ឪពុកម្តាយនាងនៅម្តុំចំការដូង ។ ទោះបីជា ឡុង ថាវរី និយាយដូច្នេះក្តី តែប្រភពពត៌មានពីសិល្បៈបង្ហើបប្រាប់ថា មូលហេតុដែល ឡុង ថាវរី ប្រកាសផ្អាកពីអាជីពសម្តែងគឺដើម្បីផ្គាប់ចិត្តគូស្នេហ៍ ពីព្រោះគូស្នេហ៍នាងមិនចង់ឲ្យនាងប្រលូកនៅក្នុងវិស័យនេះទៀតទេ ៕អាលីណា