គ្រោះធម្មជាតិ​បង្ក​ឲ្យ​មនុស្ស​២​នាក់​របួស​ និង​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​ក្នុង​សង្កាត់​ចំនួន​២​នៃ​ក្រុង​សៀមរាប

សៀមរាប ​៖​ យ៉ាង​ណាស់​ក៏​មាន​ផ្ទះ​ពលរដ្ឋ​ជិត​៥០​ខ្នង​ក្នុង​សង្កាត់​ចំនួន​២​នៃ​ក្រុង​សៀមរាប​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​​​បោកបក់​​ប៉ើង ​និង​រលំ ​​ព្រម​ទាំង​មាន​មនុស្ស​២​នាក់​ត្រូវ​រន្ទះបាញ់​បណ្ដាល​ឲ្យ​រង​របួស​ផង​ដែរ។

ហេតុការណ៍​នេះ​កើតឡើង​នា​ល្ងាច​ថ្ងៃ​ទី​១១​ ខែ​មិថុនា ​ឆ្នាំ​២០១៦​ ស្ថិត​ក្នុង​សង្កាត់​ចំនួន​០២​ក្នុង​ក្រុង​សៀមរាប ​ដែល​បាន​ទទួល​រង​នូវ​គ្រោះធម្មជាតិ​នេះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ ៖​ សង្កាត់​ចំនួន​០២​ក្នុង​ក្រុង​សៀមរាប​ ដែល​ទទួលរង​នូវ​គ្រោះធម្មជាតិ​មាន ​៖​ សង្កាត់​ជ្រាវ​​​ខូចខាត​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២៧​ខ្នង​ផ្ទះ ​ក្នុង​នោះ​រលំ​ចំនួន​០៥​ខ្នង​ផ្ទះ​, ប៉ើង​ដំបូល​ចំនួន​២២​ខ្នង​ផ្ទះ​, រលំ​សាលារៀន​កុមារ​កំព្រារ​ចំនួន​០១​ខ្នង​ផ្ទះ និង​រន្ទះបាញ់​ងាប់​សត្វ​គោ​០១​ក្បាល។ សង្កាត់​សៀមរាប​មិន​បណ្ដាល​ឲ្យ​ខូច​ខាត់​ផ្ទះ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឡើយ។ ប៉ុន្តែ​មាន​ករណី​រន្ទះបាញ់​បុរស​ម្នាក់​ និង​ក្មេង​ប្រុស​ម្នាក់​ ដែល​អង្គុយលេង​ក្រោម​ផ្ទះ​បណ្ដាល​ឲ្យ​រង​របួស​ តែ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ​ ដោយសារ​ក្រុម​គ្រួសារ​របស់​ពួកគេ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​សង្គ្រោះ​បាន​ទាន់​ពេល​វេលា។

សូម​រំលឹក​ថា​ នា​រដូវវស្សា​នា​ឆ្នាំនេះ​បាតុភូត​ធម្មជាតិ​ត្រូវ​បាន​គេ​​​មើល​ឃើញ​ថា ​មាន​ភាព​កាច​សាហាវ​ជាង​ឆ្នាំ​មុនៗ​ទៅ​ទៀត។ ដូច្នេះ​សូម​បងប្អូន​ពលរដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បន្ថែម​ទៀត​ដើម្បី​សុខ​សុវត្ថិភាព​​ទាំង​​អស់​គ្នា៕