រថភ្លើងដឹកប្រេង បុករថយន្តពោងផ្ទុកស៊ីម៉ង់ត៍ នៅខេត្តកំពត

ខេត្តកំពត ៖ កាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី១២មិថុនាឆ្នាំ២០១៦នៅចំណុច ចន្លោះគីឡូលេខ១២៣ស្ថិតក្នុងភូមិព្រៃតាព្រិតឃុំស្តេចគង់ខាងលិចស្រុកបន្ទាយ មាសខេត្តកំពតរថភ្លើងដឹកប្រេងមួយខ្សែបានបុករថយន្តពោងផ្ទុកស៊ីម៉ង់បណ្ដាល ឲ្យរថយន្តភ្លើងទៅមុខលែងរួច ប៉ុន្តែគ្មានអ្នករងគ្រោះនោះឡើយ។

មន្ត្រីនគរបាលចរាចរណ៍បានឱ្យដឹងថាមានរថភ្លើងមួយខ្សែជាខ្សែស៊ីទែនដឹកប្រេង រត់ក្នុងទិសដៅពីជើងទៅត្បូង ចំណែករថយន្តក្បាលក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-6994 និងស៊ីទែន ហៅពោងផ្ទុកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 4A-1448 បើកលើផ្លូវក្រាលគ្រូសក្រហមអមផ្លូវរថភ្លើង ស្របទិសគ្នាគឺពីជើងទៅ ត្បូង ។ ខណៈដល់កន្លែងកើតហេតុស្រាប់តែរថយន្តស៊ីទែនសម្រាប់ដឹកស៊ីម៉ង់ត៍ នោះបានបត់ឆ្លងផ្លូវរថភ្លើងពីកើតទៅលិចវិញក៏ត្រូវរថភ្លើងស៊ីទែនប្រេងនោះបុក ចំក្បាលរថយន្តនិងអូសរថយន្តចម្ងាយប្រមាណ៣៥ម៉ែត្ររីឯអ្នកបើកបររថយន្ត រងរបួសទាំង២នាក់៕

រថភ្លើងដឹកប្រេង បុករថយន្តពោងផ្ទុកស៊ីម៉ង់ត៍ នៅខេត្តកំពត រថភ្លើងដឹកប្រេង បុករថយន្តពោងផ្ទុកស៊ីម៉ង់ត៍ នៅខេត្តកំពត