ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សំរោង​ទទួល​បាន​អំណោយ​ពី​សប្បុរសជន

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សំរោង​ទទួល​បាន​អំណោយ​ពី​សប្បុរសជន

តាកែវ​ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៦​លោក​ម៉ុក ម៉ារ៉េត អ្នកតំណាងរាស្ត្រ​មណ្ឌល​តាកែវ អម​ដំណើរ​ដោយ​លោក ញ៉ែម ស្រស់ ​អភិបាលស្រុក​សំរោង លោក ហង្ស បូរ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ឃុំ​រវៀង ក្រុម​ប្រឹក្សាឃុំ និង​យុវជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ស្រុក​សំរោង ខេត្តតាកែវ បាន​អញ្ជើញ​ទៅ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ឃុំ​រវៀង ដែល​បាន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ​ថ្មីៗ​នេះ​ ចំនួន​១៧​គ្រួសារ ដែល​ក្នុង​នោះ​រលំ​ទាំងស្រុង​៦​ខ្នង និង​ខូចខាត​ចំនួន​១១​ខ្នង។

ក្នុង​ឱកាស ​ដែល​ថ្នាក់ដឹកនាំ​ចុះ​សួរសុខទុក្ខ​នោះ​ផង​ដែរ ក៏​មាន​ការចែក​អំណោយ​ដល់​គ្រួសារ​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ដែល​អំណោយ​រួមមាន​ ៖​ លោក ម៉ុក ម៉ារ៉េត បានផ្ដល់​ជា​ថវិកា​ដល់​គ្រួសារ​ដែល រលំ​ផ្ទះ​ទាំងស្រុង​៦​គ្រួសារ ក្នុង​១​គ្រួសារ ១០០,០០០៛ និង​គ្រួសារ​ដែល​ខូចខាត​ផ្ទះ​ខ្លះៗ ១១​គ្រួសារ ក្នុង​១​គ្រួសារ​៥០,០០០រៀល។

អំណោយ​អភិបាល​ខេត្ត​តាកែវ​ផ្ដល់​ជូន​តាមរយៈ​លោក​អភិបាលស្រុក​សំរោង ជូន​ដល់​គ្រួសារ​ទាំង​១៧ ក្នុង​១​គ្រួសារ​ទទួល​បាន អង្ករ​២៥​គ​.​ក។

អំណោយ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ឃុំ​រវៀង តាមរយៈ លោក ហង្ស បូរ ប្រធាន​ក្រុមការងារ​ចែកជូន​ដល់​គ្រួសារ ទាំង​១៧ រួមមាន តង់​០១ មី​០១​កេស ទឹកត្រី​០១​យួរ ទឹកស៊ីអ៊ីវ​០១​យួរ ត្រីខ​កំប៉ុង​០១​យួរ ថវិកា ១០០,០០០៛ សម្រាប់​គ្រួសារ​រលំ​ផ្ទះ​ទាំងស្រុង​០៦​គ្រួសារ និង ៥០,០០០៛ សម្រាប់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ខ្លះៗ។

អំណោយ​របស់​ព្រះ​តេជគុណ​ចៅអធិការ​វត្ត​ប្រាសាទនាងខ្មៅ ចែកជូន​ក្នុង​១​គ្រួសារ​ទទួល​បាន​អង្ករ​៥០​គ​.​ក មី​០១​កេស​ ទឹកត្រី​០១​យួរ ទឹក​ស៊ី​អ៊ី​០១​យួរ។ ក្នុង​កិច្ច​ចែក​អំណោយ​ដល់​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ផង​ដែរ លោក​ម៉ុ ម៉ារ៉េត ដែល​ជា​អ្នក​ដំណាងរាស្ត្រ​មណ្ឌល​តាកែវ​បាន​ចូលរួម​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​បងប្អូន​ដែល​ទទួលរង​គ្រោះ​ទាំងអស់​ថា​ នេះ​ជា​គ្រោះធម្មជាតិ​គ្មាន​អ្នកណា​ចង់​ជួបប្រទះ​នោះទេ។ ដូច្នេះ​មានតែ​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ ស៊ូ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​កុំ​ឲ្យ​បាត់​បង់ជីវិត៕