អភិបាល​ខេត្ត​ឧត្តរមានជ័យ​ និង​អភិបាលខេត្ត​បូរី​រុំា​​ ជួប​ពិភាក្សារ​ជុំវិញ​ការ​អនុវត្ត​​ច្រក​ជប់​គគីរ​ឲ្យ​ក្លាយ​ជា​ច្រក​អន្តរជាតិ​

ឧ​ត្ត​រ​មានជ័យ ​៖ ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោ​កស ថា​វី អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ជួប​ពិភាក្សា​​ការងារ​ជាមួយ លោក ណៃ​សេរី​ស៊ី​ហាក់​ត្រៃ អភិបាលខេត្ត​បុរី​រុំា នៅ​ច្រក​ជប់​គគីរ​ ស្រុក​បន្ទាយ​អំពិល ស្តីពី​ការ​រឹត​បន្តឹង​ចំណង​សាមគ្គីភាព មិត្តភាព​រវាង​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ទាំងពីរ។

កិច្ច​ពិភាក្សា​នេះ​ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​នៅ​ខេត្តសៀមរាប ដែល​ផ្តោត​សំខាន់​លើ​ការ​បើក​ច្រក​ជប់​គគីរ​ឲ្យ​ទៅជា​ច្រក​អន្តរជាតិ​ និង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា។ អភិបាលខេត្ត​នៃ​ប្រទេស​ទាំងពីរ​នឹង​ចាត់​ឲ្យ​ក្រុមការងារ​ថ្នាក់​ស្រុក​ធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​លឿន​ និង​ដំណើរការ​នៅ​មុន​ខែ​សីហា ឆ្នាំ​២០១៦ ខាងមុខ​ដើម្បី​ដាក់​ឲ្យ​អភិបាលខេត្ត​ទាំងពីរ​ចុះហត្ថលេខា។

សូមបញ្ជាក់ថា នៅក្នុង​កិច្ចពិភាក្សារ​រវាង​ថ្នាក់​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​បុរី​រុំា គឺ​មិនបាន​លើ​កយក​បញ្ហា​ព្រំដែន​មក​ដោះស្រាយ​នោះទេ​ ដោយ​ទុក​បញ្ហា​នេះ​ឲ្យ​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​ជា​អ្នក​ដោះស្រាយ ហើយ​ភាគី​ទាំងពីរ​បាន​ជូន​កាដូ​​អនុស្សាវរីយ៍​ដល់​គ្នា​ទៅវិញទៅមក​ប្រកបដោយ​ភាព​ស្និទ្ធស្នាល​ក្រៃលែង។ កម្មវិធី​នេះដែរ បាន​បញ្ចប់​ទៅវិញ​នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ ខែ ឆ្នាំ​ដដែល៕