ចំពោះការដាក់លូមេ ប៉ះពាល់ព្រជាពលរដ្ឋក្រីក្រ នៅឃុំប៊ូស្រា

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​ព្នង​ក្នុងស្រុក​ពេ​ជ្រា​ដា បាន​ទំលាយ​អាថ៌​កំបាំង​ថា ការ​ដែល​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា មិន​ហ៊ាន​ខិត​លូ ចេញពី​មុខ​ផ្ទះ​គាត់​ទៅ​ដាក់​នៅ​ចំ​ព្រំ​ចំហៀង​ដី រវាង​ផ្ទះ​អ្នក​ជិតខាង និង​ផ្ទះ​គាត់​ពាក់កណ្តាល​ម្នាក់ ដោយសារ​លំនៅ​ឋាន នៅ​ក្បែ​គាត់​ជា មន្ត្រី​នគរបាល​ថ្នាក់​វរៈសេនីយ៍ នៃ​ស្នងការដ្ឋាន​ខេត្តមណ្ឌលគិរី​។ បញ្ហា​រសើប​នេះ ធ្វើ​ឲ្យ​អភិបាលខេត្ត មណ្ឌលគិរី ឯកឧត្តម ស្វាយ សំ​អ៊ា​ង បាន​មាន​ប្រតិកម្ម​ខ្លាំង​ៗ ចំពោះ​ទ​ង្វើ​មិន​ប្រក្រតី​របស់​ក្រុមការងារ​ដាក់​លូ នៃ​មន្ទីរ​សាធារណៈការ​ខេត្តមណ្ឌលគិរី  ដែល​មានការ​សហ​ការណ៍​គ្នា ពី​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា ក្រោយ​ពី​ឯកឧត្តម​បាន​ស្តាប់ អ្នក​សារព័ត៌ បាន​ពាំនាំ​នូវ​ការ​តូ​ញ​ត្អែ និង​ទុក​លំបាក របស់​ប្រជា​ពល​ក្រីក្រ    ដែល​ជា​ជនជាតិ​ព្នង  ហើយ​ជួប​នូវ​រឿង​អយុត្តិធម៌ ជម្រាប​ជូន​ឯកឧត្តម​រួច​មក​។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង បាន​លើក​ឡើង​ថា ឯកឧត្តម មិន​អាច​ទទូ​លយ​កបាន​ទេ ចំពោះ​ក្រុមការងារ​ដាក់​លូ របស់​មន្ទីរ​សាធារណៈការ​ខេត្ត និង​អាជ្ញាធរ​ស្រុក​ពេ​ជ្រា​ដា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ អភិបាលខេត្ត​មណ្ឌលគិរី បាន​បញ្ជាក់​ថា ឯកឧត្តម នឹង​បញ្ជា​ឲ្យ​អភិបាលស្រុក​ពេ​ជ្រា​ដា  ចុះ​ត្រូ​ត​ពិនិត្យ​ករណី​នេះ​ជា​បន្ទាន់ ដើម្បី​ផ្តល់​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​។ សូម​ជម្រាប​ថា  ភាព​ចម្រូងចម្រាស ចំពោះ​ការ​ដាក់​លូ​នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា  ដែល​មាន​ភាព​មិន​ចុះសម្រុង​នឹង​គ្នា  រវាង​ជាតិ​ជន​ព្នង និង​អាជ្ញាធរ​ស្រុក​ជេ​ជ្រា  គឺ​ជនជាតិ​ព្នង ដែល​រង​គ្រោះ​ធ្លាប់​ត្អូញត្អែ​ប្រាប់​អ្នក​សារព័ត៌មាន​ខេត្តមណ្ឌលគិរី ឲ្យ​ចុះ​ផ្សាយ​ម្តង​រួច​មក​ហើយ ដោយ​កាលនោះ ជនជាតិ​ព្នង​បាន​លើក​ឡើង​ថា មិន​អាច​ទទួលយក​បាន​ទេ ដែល​អាជ្ញាធរ ស្រុក​ពេ​ជ្រា​ដា សម្រេច​ដាក់​លូ​យ៉ាង​ធំ​នៅ​ពី​ចំ​ពីមុខ​ផ្ទះ​គាត់ របៀប​នេះ ។ ជនជាតិ​ព្នង​បន្ត​ថា លូ​នេះ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​រស់​ប្រចាំ​ថ្ងៃ​របស់​គាត់ យ៉ាងធ្ងន់ធ្ងរ​វា​ធ្វើ​ឲ្យ​លំបាក ក្នុង​ការ​ចេញចូល​ផ្ទះ​របស់​គាត់ ហើយ​បើ​ចង់​ប្រកប​មុខរបរ​រកស៊ី ក៏​មិនកើត​ទៀត ។  ជា​ពិសេស ការ​ដាក់​លូ​ចំ​ពីមុខ​ផ្ទះ​ដូច្នេះ  បើ​តាម​ព្រ​ពៃ​ណី​ជនជាតិ​ព្នង គឺ​នឹង​ធ្វើ​ឲ្យ សមាជិក​ក្នុង​គ្រួសារ នឹង​មាន​ជំងឺ ព្យាបាល​មិនជា​ឡើយ​។

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ប៊ូ​ស្រា  ដែល​តាមដាន​រឿងរ៉ាវ​ខាងលើ​នេះ បាន​ខ្សឹប​ប្រាប់​ថា ការ​ដាក់​លូ​មេ​រំដោះ​ទឹក​កាត់​ទទឹង​ផ្លូវ នៅ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា​នេះ គឺ​ពិតជា​មិន​មាន​តម្លាភាព និង​ភាព​យុត្តិធម៌​នោះ​ទេ ប្រជាពលរដ្ឋ បញ្ជាក់​ថា បើ​តាម​ការ​សង្កេត​ជាក់ស្តែង​របស់​ពួក​គាត់ ឃើញ​ថា លូ​នេះ​បើ​ដាក់​ឲ្យ​ត្រង់ គឺ​មុខ​លូ​ទៅ​បុក​ចំ​ព្រំ​ដី​ចំហៀង ផ្ទះ​របស់​ជនជាតិ​ព្នង​នោះ​ទេ ក៏​ប៉ុន្តែ​តែ លូ​នេះ​អាជ្ញាធរ ក៏​ដូច​ជា​ក្រុម​អ្នក​ដាក់​លូ មាន​ចេតនា​ដាក់​វៀច គឺ​កាច់​ចេញ  មិន​ចង់​ឲ្យ​ប៉ះពាល់​បរិវេណ​មុខ​ផ្ទះ​មន្ត្រី​នគរបាល​ពាក់​សក្តិ​បួន​ម្នាក់  ដែល​មាន​លំនៅ​ឋាន  ជាប់​ព្រំ​ដី​និង​ជនជាតិ​ព្នង ដែល​រង​គ្រោះ​។ យ៉ាងណាមិញ ប្រជាពលរដ្ឋ​ទូទៅ ដែល​ស្រលាញ់​ភាព​យុត្តិធម៌ បាន​សម្ដែង​ការ​សាទរ ចំពោះ​ចំណាត់ការ​របស់ ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី ក្នុង​ការ​ស្វែងរក​ភាព​យុត្តិធម៌​ជូន​គ្រួសារ​ជនជាតិ​ព្នង​ខាងលើ​៕