​ស្លាប់​៥០​នាក់ ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង​ Orlando ម្សិល​មិញ

មនុស្ស​​ប្រមាណ​​៥០​នាក់​បាន​​ស្លាប់ និង​របួស​៥៣​​នាក់​ ក្នុង​ការ​បាញ់​ប្រហារ​ក្នុង​ក្លឹប​ខ្ទើយ (ភេទ​ទី​៣) មួយ​ នា​ទីក្រុង​ Orlando រដ្ឋ​ Florida កាល​ពី​ម្សិល​មិញ។ នេះ​បើ​តាម​ចៅហ្វាយក្រុង Buddy Dyer ​បាន​​បញ្ជាក់។

​ស្លាប់​៥០​នាក់ ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង​ Orlando ម្សិល​មិញ

ខ្មាន់​កាំភ្លើង​​ម្នាក់ បាន​កាន់​កាំភ្លើង​វែង​រ៉ាហ្វាល់ បាញ់​រះ​ក្នុង​ក្លឹប​ពេល​មនុស្ស​ជា​ច្រើន​កំពុង​រាំ​កម្សាន្ត​នៅ​ប្រហែល​ម៉ោង​០២​យប់​ម្សិល​មិញ ខណៈ​ដែល​​នៅ​នឹង​ខ្លួន​របស់​​ជន​ដៃ​ដល់​ម្នាក់​នោះ​ មាន​ឧបករណ៍​ម្យ៉ាង​ទៀត​ ដែល​គេ​មិន​អាច​សន្និដ្ឋាន​បាន​ជា​អ្វី​ ប៉ុន្តែ​​សង្ស័យ​ថា​ជា​គ្រាប់​បែក។

ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​ កើត​ឡើង​ភ្លាម​ប៉ូលិស បាន​ប្រញាប់​ប្រញាល់​ទៅ​កាន់​ទី​នោះ​ ដើម្បី​ជួយ​សង្គ្រោះ​មនុស្ស​ ហើយ​ប៉ូលិស​១១​នាក់​ បាន​បាញ់​ត​តាំង​គ្នា​ជាមួយ​ជន​ដៃ​ដល់​ ធ្វើ​ឲ្យ​​ជន​ដៃ​ដល់​ស្លាប់​បាត់​បង់​ជីវិត​នៅ​ម៉ោង​៥​ជិត​ភ្លឺ​ នៅ​កន្លែង​កើត​ហេតុ ខណៈ​ដែល​ប៉ូលិស​ម្នាក់ ​ត្រូវ​១​គ្រាប់​ចំ​មួក​​ការពារ​ រង​របួស​​ស្រាល។

​ស្លាប់​៥០​នាក់ ក្នុង​ការ​បាញ់​ប្រហារ​នៅ​ទីក្រុង​ Orlando ម្សិល​មិញ

Omar Mateen ជនដៃដល់

ជន​ដៃ​ដល់​ ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​​មាន​ឈ្មោះ​ថា Omar Mateen ​វ័យ​២៩​ឆ្នាំ ​​ជា​ពលរដ្ឋ​អាមេរិក​ ​មក​ពី​តំបន់​ Port St Lucie ​រដ្ឋ​ Florida ​ប៉ុន្តែ​មាន​ដើម​កំណើត​អាហ្វហ្គានីស្ថាន ​ខណៈ​ដែល​ក្រុម​ជ្រុល​និយម​​​ ISIS បាន​ចេញ​​មក​បញ្ជាក់​ហើយ​​ថា ជន​ដៃ​ដល់​​ដែល​ជា​អ្នក​បាញ់​នោះ​ គឺជា​​បណ្ដាញ​របស់​​​ខ្លួន។

ប្រធានាធិបតី​​អាមេរិក​ Barack Obama ​​លើក​ឡើង​ថា​នេះ​​ជា​អំពើ​ភេរវកម្ម ដោយ​លោក​និយាយ​ថា៖ “វា​ជា​ឃាតកម្ម​ដ៏​ឃោរឃៅ​ លើ​មនុស្ស​ស្លូត​ត្រង់​រាប់​សិប​នាក់។ វា​ជា​សកម្មភាព​​ភេរវកម្ម ​និង​​ជា​ទង្វើ​​នៃ​ការ​ស្អប់”៕

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc