​មាន​កូនក្រៅស្បូន ត្រូវ​វះកាត់​តែម្តង ឬ​យ៉ាងណា​?

​មាន​កូនក្រៅស្បូន ត្រូវ​វះកាត់​តែម្តង ឬ​យ៉ាងណា​?


​មាន​កូនក្រៅស្បូន ត្រូវ​វះកាត់​តែម្តង ឬ​យ៉ាងណា​?

​ជំងឺ​កូនក្រៅស្បូន កើតឡើង​បាន នៅពេល​ដែល​មេ​ជីវិត​ឈ្មោល និង​ញី​រលាយ​ចូលគ្នា ក្លាយទៅជា​អំប្រ៊ីយ៉ុង​កូន​ហើយ តែ​បែរជា​កាច់​សម្បុក​ក្រៅ​ស្បូន​។ ភាគច្រើន កូនក្រៅស្បូន​តែងតែ​អំប្រ៊ីយ៉ុង កាច់​សម្បុក​នៅក្នុង​បំពង់​ដៃ​ស្បូន​។ យ៉ាងណាមិញ វា​ក៏​អាច​កាច់​សម្បុក​ក្នុង​ពោះ ឬ​មាត់ស្បូន​ដែរ​។

​កូន​ដែល​កាច់​ស្បូន​ក្រៅ​ស្បូន​បែបនេះ គឺ​មិន​អាច​លូតលាស់​បាន​ធម្មតា​ឡើយ ហើយ​ក៏​គ្មាន​ជីវិត​ដែរ​។ បើសិនជា​មិន​ព្យាបាល​ទេ ស្ត្រី​អាច​នឹង​ធ្លាក់ឈាម រហូត​ដល់​គ្រោះថ្នាក់​ដល់​ជីវិត​បាន​។ ការព្យាបាល​ជំងឺ​កូនក្រៅស្បូន​ទាន់ពេលវេលា អាច​ជួយ​ការពារ​ឱកាស នៃ​ការ​មាន​ផ្ទៃពោះ​របស់​ស្ត្រី នៅ​ថ្ងៃ​អនាគត​បាន​វិញ​។​

បើសិនជា​កូនក្រៅស្បូន ត្រូវបាន​រកឃើញ​លឿន គ្រាន់តែ​ចាក់​ថ្នាំ​មួយ​ប្រភេទ ដើម្បី​រំលូតកូន គឺ​អាច​សម្លាប់​កូន ដែល​នៅ​ក្រៅ​ស្បូន​នោះបាន​ហើយ​។ ដូច្នេះ ការកំណត់​រោគវិនិច្ឆ័យ​បាន​លឿន មុន​ពេល​ព្យាបាល គឺជា​រឿង​សំខាន់បំផុត​។

ក្រោយពី​ចាក់​ថ្នាំ​រំលូតកូន​ហើយ គ្រូពេទ្យ​នឹង​តាមដាន ទៅលើ​កម្រិត​អ័រម៉ូន មាន​ផ្ទៃពោះ (HCG) ក្នុង​ឈាម​អ្នក​បន្តទៀត​។ បើសិនជា​កម្រិត​អ័រម៉ូន​មួយ​នេះ នៅតែ​មាន​ខ្ពស់ អ្នក​ប្រហែលជា​ត្រូវ​ចាក់​ថ្នាំ​បន្ថែមទៀត​។

ស្ថិត​ក្នុង​ករណី​ផ្សេងៗ​ទៀត ជំងឺ​កូនក្រៅស្បូន ច្រើន​តែ​ព្យាបាល​ដោយ​ការវះកាត់ តាមរយៈ​បំពង់​ឆ្លុះ​។ ការវះកាត់​នេះ គឺ​គ្រូពេទ្យ​ត្រូវ​វះ​ចោះ​ស្បែក​ដ៏​តូច នៅក្បែ​រន្ធ​ផ្ចិត ហើយ​ស៊ក​បញ្ចូល​ឧបករណ៍​វះកាត់​ទៅ​ក្នុង​នោះ​តែម្តង ដើម្បី​ធ្វើការ​កាត់​ដៃ​ស្បូន ដែល​កូនក្រៅស្បូន​នោះ​តាំងនៅ​ចោល​។

បើសិនជា​កូនក្រៅស្បូន បង្ក​ជា​ការ​ហូរឈាម​ធ្ងន់ធ្ងរ ឬ​រហូត​ដល់​បែក​ដៃ​ស្បូន​ហើយ​នោះ អ្នក​ប្រហែលជា​ត្រូវ​ធ្វើ​ការវះកាត់​ជា​បន្ទាន់ ហើយ​អាច​នឹង​ត្រូវ​កាត់ ដៃ​ស្បូន​នោះ​ចោល​ទៀតផង​។

ក្រោយ​ពី​វះកាត់​រួច ដើម្បី​ច្បាស់​ថា ជាលិកា​កូនក្រៅស្បូន ត្រូវបាន​យកចេញ​អស់នោះ គ្រូពេទ្យ​នឹង​តាមដាន​ទៅ​លើ កម្រិត​អ័រម៉ូន​មាន​ផ្ទៃពោះ​បន្តទៀត​។ បើសិនជា​អ័រម៉ូន​មួយ​នេះ មិន​ធ្លាក់ចុះ​លឿន​ទេ ការចាក់​ថ្នាំ​រំលូត​កូន អាច​នឹង​ត្រូវ​ប្រើ​បន្ថែមទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។