មណ្ឌល​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ​ផ្សារ​ទំនើប AEON ចាប់ដំណើរការ​ថ្ងៃទី​១៥​មិថុនា​ និពន្ធដោយ : រ៉ឹម ភារី       June-13-2016, 7:30 am         98

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មណ្ឌល​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ​ផ្សារ​ទំនើប AEON ចាប់ដំណើរការ​ថ្ងៃទី​១៥​មិថុនា​ភ្នំពេញ​៖ មណ្ឌល​ប្តូរ និង​ពន្យារ​បណ្ណ​បើកបរ​នៅ​ផ្សារ​ទំនើប AEON នៅ​រាជធានី​ភ្នំពេញ នឹង​ចាប់​ដំណើរ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចេញផ្សាយ​នៅ​ទំព័រ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី​១១ ខែមិថុនា នេះ​។

​មណ្ឌល​ប្តូរ និង​ពន្យា​បណ្ណ​បើកបរ នឹង​ចាប់​ដំណើរ​នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង​៩​ព្រឹក ដល់​ម៉ោង​១០​យប់ ជា​រៀងរាល់ថ្ងៃ​។ មណ្ឌល​នេះ ស្ថិតនៅ​ជាន់​ទី​១ របស់​ផ្សារ​ទំនើប​AEON​នៅ​រាជធានី​ភ្នំពេញ​៕