ទឹកឃ្មុំ ព្យាបាល​រាក និង​រលាក​ក្រពះ​ពោះវៀន​ល្អ​បំផុត​

ទឹកឃ្មុំ ព្យាបាល​រាក និង​រលាក​ក្រពះ​ពោះវៀន​ល្អ​បំផុត​


ទឹកឃ្មុំ ព្យាបាល​រាក និង​រលាក​ក្រពះ​ពោះវៀន​ល្អ​បំផុត​

​តើ​អ្នក​មាន​ដែល​ចាប់ផ្តើម​ថ្ងៃ​ថ្មី ជាមួយនឹង​ការ​ញ៉ាំ​ទឹកឃ្មុំ លាយ​ទឹក​ក្តៅ​ឧណ្ហៗ​ពែង​ដែរ​ទេ​? បើ​អឺចឹង​មែន អ្នក​កំពុងតែ​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​ក្រពះ​ពោះវៀន​ដូចជា រលាក​ក្រពះ​ពោះវៀន រលាក​ក្រពះ និង​រាករូស​ហើយ​។ ម្យ៉ាងវិញទៀត ទឹកឃ្មុំ មិន​ត្រឹមតែ​ការពារ​ទេ តែ​អាច​ព្យាបាល​ការបង្ក​រោគ នៅ​ក្រពះ​ពោះវៀន​បាន​ទៀត​។ ដូច្នេះ អ្នក​អាច​ជំនួស​ស្ករ ដោយ​ប្រើ​ទឹកឃ្មុំ សម្រាប់​កាហ្វេ​របស់​អ្នក​ហើយ ព្រោះ​វា​មិន​ត្រឹមតែ​ជួយ​សម្រក​ទម្ងន់​ទេ តែ​អាច​ជា​វិធី​ព្យាបាល បញ្ហា​ក្រពះ​ពោះវៀន ដូចជា ការ​រាករូស និង​រលាក​ក្រពះ​ពោះវៀន​បាន​ដែរ​។​

តើ​ទឹកឃ្មុំ ជួយ​អ្វី​បាន​ខ្លះទៅ​?
ការ​រលាក​ក្រពះ​ពោះវៀន ដោយសារ​បាក់តេរី កើតឡើង​ដោយសារតែ​បាក់តេរី តោង​ជាប់​នឹង​ភ្នាស​ខាងលើ របស់​ក្រ​ពោះវៀន​។ ទឹកឃ្ញុំ នឹង​ផ្តាច់ការ​តោង​របស់​បាក់តេរី​ទាំងនេះ នៅលើ​កោសិកា​ពោះវៀន ដូច្នេះ វា​នឹង​កាត់បន្ថយ​ការបង្ក​រោគ និង​បង្ការ​ជំងឺ​នៅ​លើ​ក្រពះ​ពោះវៀន​បាន​យ៉ាង​ល្អ​។ យ៉ាងណាមិញ សារធាតុ​ប្រឆាំងនឹង​បាក់តេរី​របស់​ទឹកឃ្មុំ ក៏​ជួយ​ធ្វើឲ្យ​អាការៈ​រាករូស ឆាប់​ជា​វិញ​បាន​ដែរ​។

នៅពេល​ញ៉ាំ​ទឹកឃ្មុំ ជាមួយ​ទឹក​ធម្មតា ដើម្បី​បង្គ្រប់​ជាតិ​ទឹក​នោះ ទឹកឃ្មុំ នឹង​ជួយ​ពង្រឹង​ដល់​ការ​បឺត​ស្រូប ជាតិ​ប៉ូ​តា​ស្យូម​ក្នុង​ខ្លួន ហើយ​ក៏​ដើរ​តួនាទី ជួសជុល​ដល់​ការខូចខាត របស់​ភ្នាស​ពោះវៀន តាមរយៈ​ការភ្ញោ​ច​ឲ្យ​ដុះ​ជាលិកា​ថ្មី​ឡើងវិញ ព្រមទាំង​ជួយ​ប្រឆាំង​ការ​រលាក​ទៀត​។ ដូច្នេះហើយ ការបញ្ចូល​ទឹកឃ្មុំ ទៅ​ក្នុង​របប​អាហារ​មិន​ត្រឹមតែ​ជួយ បង្ការ​ការបង្ក​រោគ​ដោយ​បាក់តេរី នៅ​ផ្លូវ​ក្រពះ​ពោះវៀន​ទេ តែ​ក៏​ជួយ​ព្យាបាល​ដល់​ការ​រាករូស និង​ខ្សោះ​ជាតិ​ទឹក​ផងដែរ​។

របៀប​ប្រើប្រាស់​
វិធី​ដ៏​ល្អ​បំផុត ដើម្បី​ទទួលបាន​អត្ថប្រយោជន៍ សម្លាប់​បាក់តេរី​របស់​ទឹកឃ្មុំ គឺ​ត្រូវ​លាយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​មួយ​ពែង ហើយ​ញ៉ាំ​វា​ដំបូង​គេ នៅ​ពេល​ព្រឹក​។ ការធ្វើ​បែប​នេះ មិន​ត្រឹមតែ​ជួយ​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ​ទេ តែ​ក៏​កាត់បន្ថយ​ការ​ប្រឈម នឹង​ការបង្ក​រោគ​នៅ​ផ្លូវ​ក្រពះ​ពោះវៀន​ដែរ​។ អ្នក​អាច​ថែម​ទឹក​ក្រូចឆ្មារ​មួយ​ស្លាបព្រា​បាយ​ទៀត​ដែរ បើសិនជា​ចង់​បង្កើត​ជា​រសជាតិ​ថ្មី​ទៀត​។ បើសិន​ជា​អ្នក​កំពុងតែ​រាករូស ឬ​រលាក​ក្រពះ​ពោះវៀន​ស្រាប់ ទម្លាប់​ញ៉ាំ​ទឹកឃ្មុំ​ខាងលើនេះ ពិតជា​ជួយ​បង្គ្រប់​ជាតិ​ទឹក និង​ជួយ​ព្យាបាល​ជំងឺ​នេះ តាម​បែប​ធម្មជាតិ​យ៉ាង​អស្ចារ្យ​បំផុត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី13 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។