ឱ​កូនមាសម្តាយ​! លេងកន្លែងណា​មិនលេង ទៅលេងក្នុង​រណ្តៅ​ប​ង្គន់

ខេត្តមណ្ឌលគិរី ៖ ក្មេង​ប្រុស​ម្នាក់​លង់ទឹក​ស្លាប់ បន្ទាប់​ពី​ដើរ​តាម​បងប្រុស​ទៅ​ចង​គោ​នៅ​ក្រោយ​ផ្ទះ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ២០១៦ ស្ថិត​ក្នុងភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ ឈ្មោះ​ណា​រ៉ុ​ង អាយុ​៤​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ ។ មុន​ពេល​កើតហេតុ​នោះ ក្មេង​ប្រុស​រូប​នេះ បាន​រត់​តាម​បង​ទៅ​ចង​គោ ដោយ​ឃើញ​មានទឹក​នៅ​ក្នុង​រណ្ដៅ​បង្គន់​ក្រោយ​ផ្ទះ ក៏​ចុះ​ទៅ​លេង​ដោយ​គ្មាន​អ្នក​ណា​ម្នាក់​បានដឹង​នោះ​ទេ លុះដល់​ម៉ោង​១១​ថ្ងៃត្រង់ ទើប​ក្រុម​គ្រួសារ​រក​ឃើញ​នៅ​ក្នុង​រណ្ដៅ​បង្គន់ ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

បច្ចុប្បន្ន សព​ក្មេង​ប្រុស​រង​គ្រោះ ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។