Schweinsteiger ជួយឲ្យអាល្លឺម៉ង់ឈ្នះ ខណៈប៉ូឡូញ ផ្តួលអៀរឡង់ខាងជើង

ប្រធានក្រុមនៃក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ Bastian Schweinsteiger បានចូលលេងក្នុងនាមជាកីឡាករបម្រុងដើម្បីរកគ្រាប់បាល់អន្តរជាតិជាលើកទីមួយរបស់គេក្នុងរយៈពេល៥ឆ្នាំ និងបានបំពេញការចាប់ផ្តើមយ៉ាងល្អសម្រាប់ក្រុមម្ចាស់ជើងឯកពិភពលោកមួយនេះ ក្នុងយុទ្ធនាការ Euro ឆ្នាំ២០១៦ ជាមួយនឹងការទទួលជ័យជម្នះ ២-០ លើក្រុមជម្រើសជាតិអ៊ុយក្រែន។

bastian-schweinsteiger-germany-ukraine-euro-2016

ខ្សែការពារ Shkodran Mustafi របស់ក្លិប Valencia បានរកគ្រាប់បាល់បើកឆាក ក្រោយពីការស៊ុតបាល់ពិន័យ Free-kick របស់ខ្សែបម្រើ Toni Kroos ក្រោយពីលេងបានត្រឹមតែរយៈពេល១៩នាទីក្នុងទីក្រុង Lille។ បន្ទាប់មក អ្នកចាំទីអន្តរជាតិអាល្លឺម៉ង់ Manuel Neuer បានធ្វើការសង្គ្រោះយ៉ាងល្អពីការស៊ុតរបស់កីឡាករ Yevhen Khacheridi ហើយខ្សែការពារ Jerome Boateng ត្រូវតែទាត់បាល់ចេញឲ្យឆ្ងាយ ខណៈដែលក្រុមជម្រើសជាតិអ៊ុយក្រែន បានដាក់សម្ពាធដើម្បីរកគ្រាប់បាល់តាមស្មើ។

3600

ប៉ុន្តែទោះបីជាយ៉ាងណា Schweinsteiger ដែលបានលេងត្រឹមតែរយៈពេល២៣នាទី បើគិតចាប់តាំងពីរបួសជង្គង់កាលពីខែមីនានោះ ត្រូវការរយៈពេលត្រឹមតែ៣នាទីប៉ុណ្ណោះដើម្បីបង្កើតភាពស្ចារ្យ ខណៈដែលរូបគេបានស៊ុតបាល់បំប៉ោងសំណាញ់ទីយ៉ាងល្អ ក្រោយពីទទួលបានបាលពី Mesut Ozil នៅជិតបញ្ចប់ការប្រកួត។

ក្នុងការប្រកួតពូល C មួយគូមុននេះ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Arkadiusz Milik បានផ្តល់ការខកចិត្តដល់ក្រុមជម្រើសជាតិអៀរឡង់ខាងជើង កាលពីថ្ងៃអាទិត្យ ក្រោយពីរកគ្រាប់បាល់បញ្ចូលទី១គ្រាប់ដើម្បីជួយឲ្យក្រុមខ្លួនទទួលជ័យជម្នះ ១-០ ក្នុងការប្រកួតបើកឆាកក្នុងពូលរបស់ពួកគេក្នុងទីក្រុង Nice។

ប៉ូឡូញ មិនធ្លាប់បានឈ្នះការប្រកួតមួយលើកសោះកាលពីមុនក្នុងយុទ្ធនាការ Euro ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ៣លើក និងចាញ់៣លើក ក្នុងការបង្ហាញខ្លួនពីរលើកកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១២៕

ប្រភពព័ត៌មាន៖ Channel News Asia