UEFA គំរាមដកសិទ្ធិរុស្ស៊ី និងអង់គ្លេស ចេញពី Euro ឆ្នាំ២០១៦

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA កាលពីថ្ងៃអាទិត្យ បានគំរាមទម្លាក់ក្រុមបាល់ទាត់ជម្រើសជាតិរុស្ស៊ី និងអង់គ្លេស ដោយស្វ័យប្រវត្តិចេញពីព្រឹត្តិការណ៍ជើងឯកទ្វីបអឺរុប ឆ្នាំ២០១៦ ជុំវិញអំពើហិង្សារបស់អ្នកគាំទ្រពួកគេ ប៉ុន្តែ បានទទួលស្គាល់ថា វាមានកំហុសផ្សេងៗលើបញ្ហាសន្តិសុខនៅខាងក្នុងកីឡដ្ឋាន។

EUROFANVIOLENCE_GETTY

ក្រុមយុវជនអាល្លឺម៉ង់ បានក្លាយជាអ្នកគាំទ្រចុងក្រោយគេបំផុតក្នុងការចូលរួមក្នុងអំពើហិង្សាតាមដងវិថី ដែលរំខានដល់ព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦។ រដ្ឋាភិបាលបារាំង បានផ្តល់អំណាចថ្មីរបស់នាយប៉ូលិស ក្នុងការហាមមិនឲ្យលក់គ្រឿងស្រវឹង និងការប្រើប្រាស់គ្រឿងស្រវឹងក្បែរកីឡដ្ឋាននានា។

england-fans1

ការព្រមានរបស់ UEFA បានកើតឡើងក្រោយពីរយៈពេល៣ថ្ងៃនៃអំពើហិង្សា ក្នុងទីក្រុង Marseille ដែលទាក់ទងជាមួយនឹងអ្នកគាំទ្ររបស់រុស្ស៊ី និងអង់គ្លេស ដែលនាំឲ្យមានការផ្ទុះអំពើហិង្សាដ៏ធំនៅខាងក្នុងកីឡដ្ឋាន Stade Velodrome ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ កាលពីថ្ងៃសៅរ៍ រវាងក្រុមជម្រើសជាតិទាំងពីរ។

3370

មនុស្សចំនួន៥នាក់បានរងរបួសក្នុងអំពើហិង្សាដ៏អាក្រក់បំផុតមួយនេះក្នុងយុទ្ធនាការអន្តរជាតិ បើគិតចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៨ ក្នុងប្រទេសបារាំង។ អ្នកគាំទ្របីនាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្របពេលនៅមានការប្រកួតជាច្រើនទៀតនៅចំពោះមុខ គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានចេញការព្រមានជាសាធារណៈមួយទៅកាន់ប្រទេសទាំងពីរ និងបានសម្តែងការស្អប់ខ្ពើមចំពោះការប៉ះទង្គិចនេះ។

UEFA បានធ្វើការចោទប្រកាន់ប្រឆាំងនឹងរុស្ស៊ី តាមរយៈការចោទប្រកាន់ទៅលើអ្នកគាំទ្ររបស់ពួកគេពីបទបង្កចលាចល ប្រើឥរិយាបថរើសអើង និងចោលកាំជ្រួចចូលទៅក្នុងកីឡដ្ឋានក្នុងទីក្រុង Marseille។ ការសម្រេចចិត្តមួយទៅលើការដាក់ទណ្ឌកម្មនឹងត្រូវប្រកាសនៅថ្ងៃអង្គារស្អែកនេះ៕

ប្រភពព័ត៌មាន៖ Channel News Asia