T.O.P ក្រុម Big Bang សើច​ចេញ​ទឹក​ភ្នែក​ព្រោះ​តៃកុង​ឡាន​បើក​វង្វេង​ផ្លូវ

ដោយ​សារ​តែ​តៃកុង​ឡាន​បើក​វង្វេង​ផ្លូវ តារា​ចម្រៀង T.O.P សមាជិក​ក្រុម​ចម្រៀង​កូរ៉េ Big Bang ត្រូវ​បាត់​បង់​ឱកាស​បង្ហាញ​ខ្លួន​លើ​កម្រាល​ព្រំ​ក្រហម មហោស្រព​ភាពយន្ត​អន្តរជាតិ​សៀងហៃ។

 

T.O.P ក្រុម Big Bang សើច​ចេញ​ទឹក​ភ្នែក​ព្រោះ​តៃកុង​ឡាន​បើក​វង្វេង​ផ្លូវ

 

ក្នុង​នាម​ជា​តួឯក​ប្រុស​ភាពយន្ត “Out of Control” តារា​ចម្រៀង​និង​សម្ដែង T.O.P គ្រោង​​មាន​វត្តមាន​នៅ​លើ​កម្រាល​ព្រំ​ក្រហម​របស់​មហោស្រព​ភាពយន្ត​អន្តរជាតិ​សៀងហៃ​នៅ​យប់​ថ្ងៃ​ទី ១១​ខែ​មិថុនា​ដើម្បី​ផ្សព្វផ្សាយ​រឿង​ថ្មី​របស់​ខ្លួន។ គួរ​ឲ្យ​សោកស្ដាយ បណ្ដាញ​ព័ត៌មាន IqiYi បាន​រាយការណ៍​ថា ម្ចាស់​បទ “Turn it Up” បាន​បាត់​បង់​ឱកាស​មួយ​នេះ​ព្រោះ​តៃកុង​ឡាន​របស់​លោក​បាន​ជិះ​វង្វេង​ផ្លូវ។ នៅ​ពេល​ដែល​សមាជិក​ក្រុម Big Bang មក​ដល់​កន្លែង​ប្រារព្ធ​ពិធី អ្នក​ទាំង​អស់​គ្នា​បាន​នាំ​គ្នា​ចូល​ទៅ​សាល​ខាង​ក្នុង​អស់​ហើយ។ ក្រោយ​ព្រឹត្តិការណ៍​នេះ​កើត​ឡើង តារា​ចម្រៀង​វ័យ ២៨​ឆ្នាំ បាន​បង្ហោះ​រូប​លើ Instagram មួយ​សន្លឹក​ដោយ​ភ្ជាប់​ជាមួយ​សញ្ញា​មុខ​សើច​ទាំង​ទឹក​ភ្នែក​គួរ​ឲ្យ​អស់​សំណើច៕

 

T.O.P ក្រុម Big Bang សើច​ចេញ​ទឹក​ភ្នែក​ព្រោះ​តៃកុង​ឡាន​បើក​វង្វេង​ផ្លូវ

 

T.O.P ក្រុម Big Bang សើច​ចេញ​ទឹក​ភ្នែក​ព្រោះ​តៃកុង​ឡាន​បើក​វង្វេង​ផ្លូវ

 

T.O.P ក្រុម Big Bang សើច​ចេញ​ទឹក​ភ្នែក​ព្រោះ​តៃកុង​ឡាន​បើក​វង្វេង​ផ្លូវ

 

T.O.P ក្រុម Big Bang សើច​ចេញ​ទឹក​ភ្នែក​ព្រោះ​តៃកុង​ឡាន​បើក​វង្វេង​ផ្លូវ

 

ចុចអាន៖តារា​ស្រី​អាស៊ី​​ល្បីៗ​ ប្រជែង​សម្រស់​គ្នា​ក្នុង​កម្មវិធី​ប្រគល់​ពានប្រចាំ​ឆ្នាំ​

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ kenh14