ឈិន ឡុង ​ប្រាប់​​ថា​គ្មាន​អារម្មណ៍​អី​បន្តិច​ជាមួយ Fan Bingbing

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​អ្នក​កាសែត​កន្លង​ទៅ​នេះ តារា​សម្ដែង​ល្បី​ឈ្មោះ Jackie Chan បាន​ប្រកាស​ពី​ទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​តារា​សម្ដែង​ស្រី Fan Bingbing។

 

ឈិន ឡុង ​ប្រាប់​​ថា​គ្មាន​អារម្មណ៍​អី​បន្តិច​ជាមួយ Fan Bingbing

 

កំពូល​តារា​សម្ដែង​ចិន​ទាំង​២​រួម​មាន Jackie Chan និង Fan Bingbing ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ពេល​បង្ហាញ​ខ្លួន​នៅ​មហោស្រព​ភាពយន្ត​​អន្តរជាតិ​សៀងហៃ​កាល​ពី​ថ្ងៃ​ទី ១១​ខែ​មិថុនា​មុន​នេះ។ តារា​ទាំង​២​មាន​វត្តមាន​នៅ​ទី​នេះ​ដើម្បី​ផ្សព្វផ្សាយ​ភាពយន្ត “Skiptrace” របស់​ពួក​គេ។ នៅ​ក្នុង​ឱកាស​នេះ​ដែរ សិល្បករ​ទាំង​២​ក៏​មាន​ឱកាស​និយាយ​ពី​អារម្មណ៍​របស់​ពួក​គេ​ចំពោះ​​មិត្ត​រួម​ការងារ​ផង​ដែរ។

 

និយាយ​ពី​ស្រី​ស្អាត​ត្រកូល Fan ឈិន ឡុង​បាន​អះអាង​ថា៖ “ពួក​យើង​ជិត​ស្និទ្ធ​ខ្លាំង តែ​ខ្ញុំ​អត់​ចាត់​ទុក​នាង​ជា​នារី​នោះ​ទេ។ ខ្ញុំ​និង Bingbing គឺ​ប្រៀប​ដូច​បង​ប្អូន​ល្អ​នឹង​គ្នា​ច្រើន​ជាង”។ នៅ​ពេល​ឮ​ពាក្យ​បង​ប្អូន​ល្អ ក្រុម​អ្នក​កាសែត​បាន​នាំ​គ្នា​សើច​គឹល។ រីឯ​តួ​រឿង “ព្រះនាង​យេយេ” វិញ​បាន​ត្រឹម​សម្ងំ​យល់​ស្រប៖ “ពិត​មែន​ហើយ”៕

 

ឈិន ឡុង ​ប្រាប់​​ថា​គ្មាន​អារម្មណ៍​អី​បន្តិច​ជាមួយ Fan Bingbing

 

 

ចុចអាន៖Fan Bingbing នឹង​ប្រយុទ្ធ​​ស្លាប់​រស់​ជាមួយ លី លាន​ជា ក្នុង​រឿង​ណាចា​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ zing