បុរស​កាណាដា​ម្នាក់​ទទួលបាន​សំណង​ជាង ៦ លាន​ដុល្លារ​ក្រោយពី​ជាប់គុក ២៧ ឆ្នាំ​ដោយ​អយុត្តិធម៌​ និពន្ធដោយ : ធីតា       June-13-2016, 8:30 am         224

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បុរស​កាណាដា​ម្នាក់​ទទួលបាន​សំណង​ជាង ៦ លាន​ដុល្លារ​ក្រោយពី​ជាប់គុក ២៧ ឆ្នាំ​ដោយ​អយុត្តិធម៌​បុរស​ជនជាតិ​កាណា​ដា​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​ផ្លូវភេទ​ជាច្រើន​ករណី បានទទួល​សំណង​ជំងឺ​ចិត្តជា​ទឹកប្រាក់​ចំនួន ៦,២ លាន​ដុល្លារ បន្ទាប់ពី​បាន​ជាប់ពន្ធនាគារ​អស់​រយៈពេល ២៧ ឆ្នាំ​ដោយ​អយុត្តិធម៌​។​

​លោក Ivan Henry ដែល​បច្ចុប្បន្ន​មាន​អាយុ ៦៩ ឆ្នាំ​ត្រូវបាន​កាត់ទោស​កាលពី​ឆ្នាំ ១៩៨៣ ឲ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត​ពីបទ​រំលោភ​ផ្លូវភេទ​លើ​ស្ត្រី​ចំនួន ៨ នាក់ នៅ​ចន្លោះ​ឆ្នាំ ១៩៨១ និង ១៩៨២ ។ បន្ទាប់មក នៅ​ឆ្នាំ ២០១០ លោក​ត្រូវបាន​តុលាការ​ប្រកាសថា គ្មាន​ទោស​។​

​លោក​ប្រធាន​តុលាការ​កំពូល British Columbia ដែលជា​ខេត្ត​មួយ​របស់​ប្រទេស​កាណាដា បាន​និយាយថា នីតិវិធីតុលាកា​រនាស​ម័​យ​នោះបាន​បំផ្លាញ​សិទ្ធិ​ក្នុងការ​ទទួលបាន​ភាព​យុត្តិធម៌​របស់លោក​ហេន​រី​យ៉ាងធ្ងន់ធ្ងរ​។ បើតាម​រូបលោក បើទោះបី​ជាមាន​ភស្តុតាង​ខ្លះៗ​ដាក់បន្ទុក​ទៅលើ​លោក​ហេន​រី​ក៏ពិតមែន តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ លោក​ហេន​រី​គួរតែ​បាន​រួច​ទោស​តាំងពី​ឆ្នាំ ១៩៨៣ មកម្ល៉េះ​។​

​ច្រើន​ឆ្នាំក្រោយ​ការកាត់ទោស បុរស​ម្នាក់​ក៏បាន​ចេញមក​សារភាពថា ខ្លួន​ជា​អ្នកទទួលខុសត្រូវ​ក្នុង​អំពើ​រំលោភ​ផ្លូវភេទ​ចំនួន​បី​ករណី ដែល​បាន​ចោទប្រកាន់​លើ​លោក​ហេន​រី​។ មិនយូរប៉ុន្មាន បុរស​ម្នាក់នេះ​ក៏បាន​ស្លាប់​នៅក្នុង​ពន្ធនាគារ​។ តើ​ការទទួលបាន​សំណង​ជា​ទឹកប្រាក់​នេះ​អាច​សង​ភាពយុត្តិធម៌​ដល់​លោក​ហេន​រី​ឬទេ ?