​ថេប្លេត​ ​Panasonic​ ​​រាង​មាំ​ ​ធន់​គ្រប់​ស្ថាន​ភាព​

FZ-A2​ ​​ជា​ថេប្លេត​ម៉ូដែល​ថ្មី​ ​របស់​ ​Panasonic​ ​ដែល​មាន​រូបរាង​ដ៏​រឹងមាំ​ ​ទំហំ​ ​១០,១​ ​អ៊ីញ​ ​និង​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Android​ ​ជំនាន់​ចុង​ក្រោយ​ ​។​

 

​ថេប្លេត​ ​Panasonic​ ​​រាង​មាំ​ ​ធន់​គ្រប់​ស្ថាន​ភាព​

 

ថេប្លេត​ប្រភេទ​ ​នេះ​ផលិត​មក​សម្រាប់​ការ​ប្រើប្រាស់​តាម​សហគ្រាស​ ​ឬ​រោងចក្រ​នានា​ ​ព្រោះ​វា​ផលិត​ពី​សារធាតុ​អាលុយមីញ៉ូម​ ​ស្រោប​ជ័រ​ស្វិត​ ​ដែល​អាច​ធន់​ ​នឹង​ការ​ទម្លាក់​កម្ពស់​ ​១,២​ ​ម៉ែត្រ​ ​និង​មិន​ជ្រាប​ទឹក​ផង​ដែរ​ ​។​

 

​ថេប្លេត​ ​Panasonic​ ​​រាង​មាំ​ ​ធន់​គ្រប់​ស្ថាន​ភាព​

 

Panasonic​ ​បាន​បញ្ជាក់​ថា​ ​FZ-A2​ ​​អេក្រង់​ទំហំ​ ​១០,១​ ​អិញ​ ​​មាន​កម្រិត​រូបភាព​ ​១៩២០​ ​x​ ​១២០០​ ​ភិចសែល​ ​ដែល​អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​ទោះ​ជា​ប្រើប្រាស់​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ ​។​ ​លើស​ពី​នេះ​ ​FZ-A2​ ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ ​Intel Atom x5-Z8550​ ​ល្បឿន​ ​1,44Ghz, RAM​ ​ទំហំ​ ​4GB​ និង​មាន​អង្គ​ផ្ទុក​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​ ​ទំហំ​ ​32GB​ ​អម​ជា​មួយ​រន្ធ​បន្ថែម​មេម៉ូរី​ប្រភេទ​ ​MicroSD​ ​។​ ​

 

​ថេប្លេត​ ​Panasonic​ ​​រាង​មាំ​ ​ធន់​គ្រប់​ស្ថាន​ភាព​

 

ដោយសារ​តែ​វា​ជា​ផលិត​ថ្មី​ ​FZ-A2​ ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ ​4G​ ​និង​រន្ធ​ ​USB​-C​ ​ជំនាន់​ ​3.1​ ​ហើយ​វា​ការ​អាច​ក្លាយ​ជា​ ​Powerbank​ ​សម្រាប់​ឧបករណ៍​ដទៃ​ ​ខណៈ​ថេប្លេត​នេះ​ ​នឹង​ចេញ​លក់​ក្នុង​ខែ​កក្កដា​ ​២០១៦​ ​ជា​មួយ​តម្លៃ​ ​១៣០០​ដុល្លារ​ ​(តម្លៃ​បរទេស​)​ ៕​

 

អាន​បន្ត​ ​៖​ P9 Lite កំពូល​ស្មាតហ្វូន​ដ៏​ទាក់​ទាញ​សម្រាប់​យុវវ័យ​សម័យថ្មី​

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​​​ phonearena