អ្នកណាថាអូនម៉ាប់! អូនជាប់ជានារី ដែលមានរាងម៉ាប់ៗ ប៉ុន្តែមានសម្រស់ ស្រស់ស្អាតបំផុត នៅអាមេរិក

បរទេស៖ ប្រិយមិត្តប្រាកដជារៀងចំលែកចិត្តបន្តិចហើយ ដែលថ្ងៃនេះខ្មែរឡូត លើកយកប្រធានបទមួយ និយាយអំពីកញ្ញា Ariel Winter ដែលភាគច្រើនអ្នកគាំទ្រកម្ពុជា មិនសូវជាស្គាល់នាងប៉ុន្មាននោះទេ ប៉ុន្តែអ្វីដែលខ្មែរឡូតចង់បង្ហាញនោះ គឺនាងគឺជាតារាសម្តែងស្រីអាមេរិកម្នាក់ ដែលមនុស្សគ្រប់គ្នាតែងនិយាយសរសើរនាងថា នាងមានរាងម៉ាប់ៗមែន ប៉ុន្តែនាងពិតជាស្រស់ស្អាតនិងគួរឲ្យស្រលាញ់បំផុត។

ទន្ទឹមនឹងនេះផងដែរ Ariel Winter នាងមានអាយុត្រឹមតែ១៩ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែនាពេលបច្ចុប្បន្ននាងកំពុងតែទទួលបាន ការគាំទ្រយ៉ាងច្រើន។ ជាពិសេសទៅទៀតនោះ អ្នកគាំទ្របុរសៗលង់ស្នេហ៍នាងមិនស្ទើរនោះទេ។ មិនតែប៉ុណ្ណោះ នាងគឺជានារីក្នុងក្តីស្រមៃរបស់បុរសៗជាច្រើនប្រាថ្នាថែមទៀតផង ក៏ព្រោះតែភាពស្រស់ស្អាតនិងគួរឲ្យស្រលាញ់បែប Chubby របស់នាង។

បើថ្វីត្បិតតែនាងជានារីមានសាច់ម៉ាប់ៗក៏ពិតមែន ប៉ុន្តែសម្រស់របស់នាងមើលទៅ ដូចជាមានកំលាំងជំរុញអ្វីម្យ៉ាង អាចសណ្តំចិត្តអ្នកគាំទ្រឲ្យឈ្លក់វង្វង់ទៅនឹងសម្រស់និងផ្ទៃមុខសាច់សខ្ចីរលោង របស់នាងបាន។

លើសពីនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បើយើងសង្គេតមើលរូបថត របស់នាងទៅយើងសង្កេតឃើញថា បើទោះបីជានាងមានរាងម៉ាប់ Chubby ក៏ពិតមែន ប៉ុន្តែនាងមិនមានដុះក្បាលពោះ ដូចជាអ្នកធាត់ទូទៅឡើយ គឺក្បាលពោះរបស់នាងមានសភាពរាបស្មើ ឃើញហើយមិនសរសើរនាងមិនបាន៕

ដូចនេះ ចង់ដង់ថានាងគួរឲ្យស្រលាញ់ប៉ុណ្ណា សូមទស្សនារូបភាពទាំងអស់គ្នា៖

ចំណាប់អារម្មណ៍ខ្មែរឡូត

ជាធម្មតាមិត្តនារីដែលរាងមានសាច់ ឬក៏អាចនិយាយបានថា ម៉ាប់ៗ ភាគច្រើនពួកគាត់មានផលពិបាក ក្នុងការរើសម៉ូតសំលៀកបំពាក់ ដែលសាកសមទៅ នឹងដងខ្លួនរបស់ពួកគាត់ ជាពិសេសគឺរ៉ូបតែម្តង។

យ៉ាងណាមិញ សម្រាប់ចុងសប្ដាហ៍នេះ ខ្មែរឡូតក៏សូមលើកយក នូវម៉ូតសំលៀកបំពាក់ទាំង១៩ម៉ូត ដែលសុទ្ធសឹងតែជាម៉ូត គួរឲ្យស្រលាញ់ និងងាយស្រួលក្នុងការយកស្ទាយ៍តាម ព្រមទាំងសាកសម សម្រាប់មិត្តនារីមានសាច់ ដែលតែងតែប្រាថ្នា ចង់ស្លៀករ៉ូប ឬម៉ូតសំលៀកបំពាក់ណាមួយ ដែលសាកសមនឹងដងខ្លួន។

ខាងក្រោមជា ម៉ូតទាំង ១៩ឈុត ដែលសាកសមបំផុត សម្រាប់មិត្តនារី ដែលមានរាងម៉ាប់ៗ ធានាថាមើលហើយ ពេញចិត្តស្តូក៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload