Galaxy J ០១៦ បង្កប់​មុខងារ​ពិសេស​សម្រាប់​បើកបរ តិច​ថា​មិន​ដឹង!

Galaxy J ស៊េរី ០១៦ ដែល​ទើប​មក​ដល់​កម្ពុជា​ថ្មី​នេះ បង្កប់​មុខងារ​ពិសេស​មួយ​ឈ្មោះ​ថា S Bike Mode ជា​ជំនួយ​ពេល​បើកបរ​ម៉ូតូ អ្នក​ប្រើ​ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍។

 

Galaxy J ០១៦ បង្កប់​មុខងារ​ពិសេស​សម្រាប់​បើកបរ តិច​ថា​មិន​ដឹង!

 

ខណៈ​ពេល​អ្នក​កំពុង​បើកបរ​ម៉ូតូ​ហើយ​មិន​ចង់​លើក​ទូរសព្ទ​​តេ​ចូល អ្នក​អាច​បើក​មុខងារ S Bike នេះ ដើម្បី​ផ្តល់​ដំណឹង​ជា​សំឡេង ដល់​អ្នក​ដែល​ខល​មក​ថា​ អ្នក​កំពុង​តែ​បើក​ម៉ូតូ មិន​អាច​លើក​ទូរសព្ទ​បាន​ឡើយ។

 

Galaxy J ០១៦ បង្កប់​មុខងារ​ពិសេស​សម្រាប់​បើកបរ តិច​ថា​មិន​ដឹង!

 

ប៉ុន្តែ​ក្នុង​ករណី​​អ្នក​​ខល​ចូល​មាន​ការ​សំខាន់​បន្ទាន់ បង្ខំ​ឲ្យ​អ្នក​ត្រូវ​តែ​លើក​ទូរសព្ទ នោះ​ពួកគេ​អាច​ចុច​លេខ ១ បន្ទាប់​មក​ទូរសព្ទ​របស់​អ្នក​បើកបរ​ម៉ូតូ​​នឹង​រោទ៍​ហើយ​ញ័រ​មិន​ខាន។

 

 

យ៉ាងណា មុខងារ​ផ្តល់​ដំណឹង​ជា​សំឡេង​លើ S Bike មិន​ទាន់​អាច​គាំទ្រ​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ ដោយ​ប្រើ​បាន​តែ​ភាសា​អង់គ្លេស ថៃ វៀតណាម ឥណ្ឌា និង​ហ្វីលីពីន​ជា​ដើម។

 

Galaxy J ០១៦ បង្កប់​មុខងារ​ពិសេស​សម្រាប់​បើកបរ តិច​ថា​មិន​ដឹង!

 

S Bike Mode អាច​ដំណើរ​ការ​បាន​ដោយ​ប្រើ​អ៊ីនធឺណិត ហើយ​បើ​ចង់​បិទ​មុខងារ​នេះ គ្រាន់​តែ​ចុច​សង្កត់​ប្រហែល ២វិនាទី​លើ​សញ្ញា S Bike នោះ​ជា​ការ​ស្រេច៕

 

Galaxy J ០១៦ បង្កប់​មុខងារ​ពិសេស​សម្រាប់​បើកបរ តិច​ថា​មិន​ដឹង!

 

ចំពោះ​តម្លៃ​វិញ ​​​Galaxy J3 តម្លៃ​ប្រហែល ១៩០ ដុល្លារ, Galaxy J5 តម្លៃ​ប្រហែល ២៦០ ដុល្លារ​ និង​​​ម៉ូដែល J7 ​ដែល​មាន​ទំហំ​ផ្ទុក​រហូត​ដល់ 48GB តម្លៃ​ប្រហែល ២៩០ ​ដុល្លារ៕

 

អត្ថបទ៖ ប៉ែត ផាន់និត