ប៉ូលិស៖ មាន​មនុស្ស​២០​នាក់​ស្លាប់ និង​​របួស​៤២​នាក់​នៅ​ក្នុង​ការបាញ់​ប្រហារ​នៅ​ក្លឹបរាត្រី​សម្រាប់​បុរស​ស្រឡាញ់​ភេទដូចគ្នា​មួយ​

ប៉ូលិសនៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិកបានថ្លែងថា មនុស្សប្រហែល២០នាក់ត្រូវបានសម្លាប់ ហើយមនុស្ស៤២នាក់ទៀតបានរងរបួសនៅក្នុងការបាញ់ ប្រហារគ្នានៅក្នុងក្លឹបរាត្រីសម្រាប់បុរសស្រឡាញ់ភេទដូចគ្នាមួយ។ ក្រុមអាជ្ញាធរកំពុងតែស៊ើបអង្កេតលើហេតុការណ៍នេះដោយសង្ស័យថា ជាអំពើភេរវកម្ម។

ប៉ូលិស៖ មាន​មនុស្ស​២០​នាក់​ស្លាប់ និង​​របួស​៤២​នាក់​នៅ​ក្នុង​ការបាញ់​ប្រហារ​នៅ​ក្លឹបរាត្រី​សម្រាប់​បុរស​ស្រឡាញ់​ភេទដូចគ្នា​មួយ​

ការបាញ់ប្រហារដោយកាំភ្លើងបានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យនេះនៅក្នុងក្លឹបរាត្រី Pulse ដែលជាក្លឹបរាត្រីសម្រាប់បុរសស្រឡាញ់ភេទដូចគ្នា។ ខ្មាន់កាំភ្លើងដែលប៉ូលិសនិយាយថា មានប្រដាប់ទៅដោយកាំភ្លើងវែងនិងកាំភ្លើងខ្លី ត្រូវបានសម្លាប់នៅក្នុងក្លឹបរាត្រីនោះ នៅក្នុងការបាញ់តទល់គ្នាជាមួយនឹងប៉ូលិស។

លោកស្នងការប៉ូលិស John Mina បានថ្លែងថា ជនសង្ស័យរូបនេះបានបាញ់តដៃគ្នាជាមួយនឹងប៉ូលិសម្នាក់ដែលធ្វើការនៅក្នុងក្លឹបរាត្រីនោះ ហើយបន្ទាប់មករូបគេបានត្រឡប់ចូលទៅក្នុងក្លឹបរាត្រីនោះវិញនិងចាប់មនុស្សធ្វើជាចំណាប់ខ្មាំង។ លោកបានបន្តថា ប៉ូលិស៩នាក់បានចូលរួមនៅក្នុងបាញ់ប្រហារតទល់ជាមួយនឹងខ្មាន់កាំភ្លើងនោះ។

ប៉ូលិសការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI បានថ្លែងថា ខ្មាន់កាំភ្លើងនោះប្រហែលជាមានទំនោរទៅលើសាសនាឥស្លាមជ្រុលនិយម ហើយហេតុការណ៍បាញ់ប្រហារនេះ ត្រូវបានគេស៊ើបអង្កេតជាសកម្មភាពភេរវកម្ម៕

ប្រភពៈ VOA