UEFA ព្រមាន​ដក​អង់គ្លេស និង​រុស្សី​ចេញ​ពី​ Euro 2016 បើអ្នកគាំទ្រ​នៅ​បន្ត​​ហិង្សា

សហព័ន្ធ​បាល់ទាត់​​អឺរ៉ុប​ (UEFA) ​បាន​ចេញ​សេចក្ដី​ប្រកាស​​ព្រមាន​​ដក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស និង​ក្រុម​ជម្រើស​ជាតិ​រុស្សី​ចេញ​ពី​ព្រឹត្តិការណ៍​ Euro 2016 ​បើ​អ្នកគាំទ្រ​​ក្រុម​ទាំង​សង​ខាង​ នៅ​តែ​​​​ប្រព្រឹត្តិ​អំពើ​ហិង្សា​ទៀត។

 

UEFA ព្រមាន​ដក​អង់គ្លេស និង​រុស្សី​ចេញ​ពី​ Euro 2016 បើអ្នកគាំទ្រ​នៅ​បន្ត​​ហិង្សា

 

អ្នកគាំទ្រ​អង់គ្លេស និង​រុស្សី បាន​ប៉ះ​ទង្គិច​គ្នា នៅ​ចប់​ការ​ប្រកួត​​ស្មើ​គ្នា​ ១-១ នា​កីឡដ្ឋាន​ Stade Velodrome ​ទីក្រុង​ Marseille ​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ខណៈ​ដែល​​នៅ​មុន​ប្រកួត​ចាប់​ផ្ដើម​ ពួកគេ​ក៏​បាន​ផ្ទុះ​ហិង្សា​នៅ​ក្រៅ​កីឡដ្ឋាន​ខ្លាំង​​ក្លា​ ធ្វើ​ឲ្យ​​មាន​អ្នក​របួស​ធ្ងន់​ និង​ស្រាល​ជា​ច្រើន​នាក់​ផង​ដែរ។

 

UEFA បាន​ចោទ​ប្រកាន់​​ទៅ​លើ​អ្នកគាំទ្រ​រុស្សី​​ថា ជា​អ្នក​បង្ក​ហេតុ​មុន ដោយ​ពួកគេ​ជា​អ្នក​បង្ក​ចលាចល ​បញ្ចេញ​ឥរិយាបថ​ប្រកាន់​ពូជ​សាសន៍ និង​បាញ់​កាំជ្រួច។ ស្រដៀង​គ្នា​នេះ​ដែរ Sport Mail ក៏​បាន​​ឲ្យ​ដឹង​ដែរ​​ថា កីឡាករ​ស្បែក​ខ្មៅ​អង់គ្លេស ត្រូវ​បាន​អ្នកគាំទ្រ​រុស្សី​​ចំអក​ប្រកាន់​ពូជសាសន៍ ​និង​អ្នកគាំទ្រ​ជន​ពិការ​អង់គ្លេស ក៏​ជា​ជន​រង​គ្រោះ​ពី​​ក្រុម​ទំនើង​ប្រើ​ហិង្សា​អ្នកគាំទ្រ​រុស្សី​ដូច​គ្នា។

 

UEFA ព្រមាន​ដក​អង់គ្លេស និង​រុស្សី​ចេញ​ពី​ Euro 2016 បើអ្នកគាំទ្រ​នៅ​បន្ត​​ហិង្សា

 

យ៉ាងណាក្ដី សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​ បាន​ចេញ​សេចក្ដី​​​ថ្លែង​ការណ៍​ព្រមាន​ធ្ងន់ៗ​​ដល់​ទាំង​២​ក្រុម​តែ​ម្ដង កាល​ពី​អាទិត្យ​ម្សិល​មិញ​ថា UEFA នឹង​មិន​​លើក​លែង​ការ​ដាក់​ទណ្ឌកម្ម​ឡើយ ទាំង​ក្រុម​រុស្សី ឬ​អង់គ្លេស បើ​កើត​ឡើង​មាន​អំពើ​ហិង្សា​ម្ដង​ទៀត ​ហើយ​ UEFA ក៏​បាន​ស្នើ​ឲ្យ​សហព័ន្ធ​បាល់ទាត់​រុស្សី និង​​សហព័ន្ធ​បាល់ទាត់​អង់គ្លេស ជួយ​ណែនាំ​ដល់​អ្នកគាំទ្រ​របស់​ខ្លួន​ ឲ្យ​​​​ចេះ​មាន​ភាព​ទំនួល​ខុស​ត្រូវ​ និង​ចេះ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ។

 

រីឯ​រដ្ឋាភិបាល​អង់គ្លេស បាន​លើក​ឡើង​ថា នឹង​បញ្ជូន​កម្លាំង​ប៉ូលិស​អង់គ្លេស ទៅ​ប្រទេស​បារាំង​បន្ថែម​ទៀត​ ​នៅ​ប្រកួត​បន្ទាប់ ដែល​នឹង​ត្រូវ​ប៉ះ​​ក្រុម​ជម្រើស​ជាតិ​វ៉េល នា​កីឡដ្ឋាន​ Stade Bollaert-Delelis ​ទី​ក្រុង​ Lens ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខ៕

 

UEFA ព្រមាន​ដក​អង់គ្លេស និង​រុស្សី​ចេញ​ពី​ Euro 2016 បើអ្នកគាំទ្រ​នៅ​បន្ត​​ហិង្សា

 

UEFA ព្រមាន​ដក​អង់គ្លេស និង​រុស្សី​ចេញ​ពី​ Euro 2016 បើអ្នកគាំទ្រ​នៅ​បន្ត​​ហិង្សា

 

UEFA ព្រមាន​ដក​អង់គ្លេស និង​រុស្សី​ចេញ​ពី​ Euro 2016 បើអ្នកគាំទ្រ​នៅ​បន្ត​​ហិង្សា

 

UEFA ព្រមាន​ដក​អង់គ្លេស និង​រុស្សី​ចេញ​ពី​ Euro 2016 បើអ្នកគាំទ្រ​នៅ​បន្ត​​ហិង្សា

 

UEFA ព្រមាន​ដក​អង់គ្លេស និង​រុស្សី​ចេញ​ពី​ Euro 2016 បើអ្នកគាំទ្រ​នៅ​បន្ត​​ហិង្សា

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc | dailymail