​ត្រកូល Xhaka បងប្អូន​បង្កើត​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​ផ្សេង​គ្នា​នៅអឺរ៉ូ

នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​អឺរ៉ូ​ពូល A ដែល​ស្វីស យក​ឈ្នះ អាល់បានី​ ១-០ បណ្ដាញ​សារព័ត៌មាន​បាន​ធ្វើការ ចាប់​អារម្មណ៍​លើ​កីឡាករ​បងប្អូន​បង្កើត​២​រូប​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​ផ្សេង​គ្នា គឺ Taulant Xhaka ដែល​លេង​ឲ្យ​ជម្រើស​ជាតិ​អាល់បានី និងGranit Xhaka លេង​ឲ្យ​ជម្រើស​ជាតិ​ស្វីស។

 ​ត្រកូល Xhaka បងប្អូន​បង្កើត​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​ផ្សេង​គ្នា​នៅអឺរ៉ូTaulant Xhaka ឆ្វេង និងGranit Xhaka  ស្តាំ

 

បងប្អូន​ត្រកូល Xhaka មាន​ឪពុក​ម្ដាយ​ដើម​កំណើត​អាល់បានី តែ ​Granit Xhaka ដែល​កើត​លើ​ទឹក​ដី​ស្វីស បាន​សម្រេច​លេង​ឲ្យ​ស្វីស ខណៈ  Taulant Xhaka លេង​ឲ្យ​ប្រទេស​អាល់បានី ដែល​ជា​ទឹកដី​ឈាមជ័រ​របស់​គ្រួសារ​។ នៅ​ក្នុង​ការ​ប្រកួត​គេ​ឃើញ​លោកស្រី Elmaze Xhaka ជា​ម្ដាយ​បាន​អង្គុយ​ទស្សនា​ការ ប្រកួត ដោយ​ពាក់អាវ​យឺត​មាន​ទង់ជាតិ​ពាក់​កណ្ដាល​ស្វីស និង​ពាក់​កណ្ដាល​អាល់បានី ដើម្បី​គាំទ្រ​ដល់​កូនប្រុស​ទាំង​ពីរ។

 

កន្លង​មក​ធ្លាប់​មាន​កីឡាករ​បងប្អូន​បង្កើត​លេង​ឲ្យ​ជម្រើស​ផ្សេង​គ្នា​ដូច​ករណី Taulant Xhaka និងGranit Xhaka ដែរ ដូចជា​បងប្អូន​ត្រកូល Boateng ដែល Kevin-Prince Boateng លេង​ឲ្យ​ជម្រើស​ជាតិ​ហ្គាណា និង Jérôme លេង​ឲ្យ​អាល្លឺម៉ង់ ហើយ​ធ្លាប់​លេង​ប្រឈម​មុខ​គ្នា​កាល World Cup ២០១០ និង២០១៤។ មួយ​ទៀត​គឺ​បងប្អូន​ត្រកូល Mandanda ដែល ​Steve Mandanda លេង​ឲ្យ​បារាំង ទល់​នឹង​ប្អូន​របស់​ខ្លួន Parfait ដែល​លេង​ឲ្យ​ជម្រើស​ជាតិ​កុងហ្គោ៕

 

​ត្រកូល Xhaka បងប្អូន​បង្កើត​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​ផ្សេង​គ្នា​នៅអឺរ៉ូ

 

​ត្រកូល Xhaka បងប្អូន​បង្កើត​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​ផ្សេង​គ្នា​នៅអឺរ៉ូ

 

​ត្រកូល Xhaka បងប្អូន​បង្កើត​តែ​លេង​ឲ្យ​ជម្រើស​ជាតិ​ផ្សេង​គ្នា​នៅអឺរ៉ូ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ UEFA, Dailymail