ជើង​​​ហោះ​​​​​ឌូបៃ​​​​ចំនួន​២២​​​ ត្រូវ​​​បង្វែរ​ទិសដៅ​ ក្រោយ​​​​​ Drone ​​ហោះ​ចូល​ព្រលាន​

​ព្រលាន​​យន្តហោះ​អន្តរជាតិ​​​ឌូបៃ ​​(Dubai International Airport) ប្រទេស​អារ៉ាប់រួម គឺ​ជា​​​​ព្រលាន​យន្តហោះ​​​​​​​​​​​មមាញឹក​​បំផុត​​​​​ក្នុង​​លោក ​​​សម្រាប់​​ការ​ធ្វើ​ដំណើរ​កម្សាន្ត​​​​​អន្តរជាតិ ​​បាន​សម្រេច​​បិទ​​ដែន​​អាកាស​​ហោះ​ហើរ​​​រយៈពេល​ ៦៩​នាទី​​ ​​ដោយ​សារ​​​​វត្ត​មាន​កូន​យន្តហោះ​​​​​​​​​​ Drone ​មួយ​គ្រឿង​​​​​​​​ ចូល​​​បរិវេណ​​​ដោយ​​គ្មាន​​ការ​អនុញ្ញាត​​​កាល​ពី​ថ្ងៃ​​សៅរ៍ ​និង​​បណ្ដាល​​ឲ្យ​​​​​​​​យន្តហោះ​​ ២២​​គ្រឿង​​​ត្រូវ​​ប្ដូរ​​​ទិស​ដៅ​​។

 

ជើង​​​ហោះ​​​​​ឌូបៃ​​​​ចំនួន​២២​​​ ត្រូវ​​​បង្វែរ​ទិសដៅ​ ក្រោយ​​​​​ Drone ​​ហោះ​ចូល​ព្រលាន​

 

​ព្រលាន​ឌូបៃ​ គ្រប់​គ្រង​​​ដោយ​រដ្ឋ​​​ ​​​​ដែល​​​ប្រតិបត្តិការ​​​​​​លើ​ព្រលាន​​យន្តហោះ​​​សំខាន់​ៗ​​ចំនួន​​​​​២​នេះ​ បាន​​បិទ​​​​ដែន​អាកាស​​​កាល​ពី​​ម៉ោង​ ១១៖៣៦​​​នាទី​ព្រឹក ​​​ដល់​​ម៉ោង​ ១២៖៤៥​នាទី​​រសៀល​​​ ដែល​​ធ្វើ​​ឲ្យ​​​​​​អ្នក​ដំណើរ​​រាប់​ពាន់​នាក់​​​​ខក​ចិត្ត​ ​​អាក់ខាន​ចំពោះ​ការ​ធ្វើ​ដំណើរ​​របស់​ពួកគេ។​

 

​​​ជើង​ហោះ​ហើរ​​ចំនួន​ ១៦​​ ​បង្វែរ​​ទៅ​កាន់​​​ព្រលាន​ Dubai World Central ដែល​ជា​ព្រលាន​​​សំខាន់​​​មួយ​ និង​​​ក្រៅ​ពី​នេះ​​ទៅកាន់​​ព្រលាន​​​​ផ្សេងៗ។​ ​ច្បាប់​នៅ​អារ៉ាប់រួម​ កូន​យន្តហោះ​ Drone ​​ត្រូវ​បាន​ហាម​​មិន​​ឲ្យ​ហោះ​ក្បែរ​​​ព្រលាន ​កន្លែង​ចុះ​ចត ចម្ងាយ​ ៥​គីឡូម៉ែត្រ ​​តែ​​ Drone បង្ក​ហេតុ​ខាង​លើ​​​​ហោះ​កៀក​​​ជាង​បម្រាម​។ ​​​​​កូន​យន្តហោះ​​​​នេះ​​ ​ត្រូវ​គេ​ដឹង​ថា​​​​​​​ជា​របស់​​ប្រជាជន​​ ​ប្រើ​​​​ថត​រូប​​​​​​​​សម្រាប់​​លំហែ​ប៉ុណ្ណោះ។

 

គួរ​បញ្ជាក់​ថា ក្នុង​មួយ​ឆ្នាំ​ៗ មាន​​​​​អ្នក​ដំណើរ​​ប្រមាណ​ ៧៨​លាន​​នាក់​​ បាន​​​ឆ្លង​កាត់​​ព្រលាន​​យន្តហោះ​​អន្តរជាតិនៅ​ទី​នេះ​៕

 

ជើង​​​ហោះ​​​​​ឌូបៃ​​​​ចំនួន​២២​​​ ត្រូវ​​​បង្វែរ​ទិសដៅ​ ក្រោយ​​​​​ Drone ​​ហោះ​ចូល​ព្រលាន​

 

 

ចុចអាន៖ ព្រលានយន្តហោះ​ទាំង៧ គ្រោះ​ថ្នាក់​បំផុត​នៅ​អាស៊ី

ចុចអាន៖ ប្លង់​ព្រលាន​យន្តហោះថ្មី​ទីក្រុង​ប៉េកាំង ​មើល​ទៅធំ​មហិមា​អស្ចារ្យ

ចុចអាន៖ ព្រលាន​យន្ត​ហោះ​មមាញឹក​បំផុត​ក្នុង​លោក ទទួល​ភ្ញៀវ​លើស​ព្រលាន​​ភ្នំពេញ​៤០ដង

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Reuters