ជើងឯកពិភពលោកអាល្លឺម៉ង់ និងប៉ូឡូញ ទទួលបាន ៣ពិន្ទុ បន្ទាប់ពីជ័យជំនះយប់មិញ ក្នុងការប្រកួត EURO (មានវីដេអូ)

បារាំង៖ ព្រឹត្តការណ៍ EURO ឆ្នាំ២០១៦ បានឈានចូលដល់ថ្ងៃទីបីហើយកាលពីយប់មិញនេះ ជាការប្រកួតក្នុងពូល C ២គូ និងពូលD មួយគូ ដែលពូល D នោះគឺជាការប្រកួតរវាង ទួរគី និង ក្រូអាត ដែលលទ្ធផល ក្រូអាត បានយកឈ្នះលើ ទួរគី ២-០ ។

ទាក់ទងនឹងការប្រកួត ក្នុងពូល C វិញ យប់មិញនេះ ក្រុមឥន្រ្ទីដែក អាល្លឺម៉ង់ នៅតែបន្តភាពខ្លាំងរបស់ខ្លួន ដោយបានបំបាក់ ក្រុមជម្រើសជាតិ អ៊ុយក្រែន ២-0 នៅក្នុងកីឡដ្ឋានរបស់ទីក្រុង Lille ដែលគ្រាប់ទីមួយនោះធ្វើឡើងដោយការតែតបាល់បញ្ចូលទីរបស់កីឡាករ Shkodran Mustafi ជាខ្សែការពារ នៅនាទី១៩។ អ៊ុយក្រែន មានឱកាសស៊ុតដែរ តែត្រូវអ្នកចាំទី Nueur ជួយសង្រ្គោះបាន។

ជិតចប់ការប្រកួតទៅហើយ Bastian Schweinsteiger ដែលទើបនឹងប្តូរចូល បានស៊ុតបញ្ចូលនៅចុងម៉ោង ដែលកើតចេញពីការបញ្ជូនបាល់ពីកីឡាករ Ozil ធ្វើឲ្យលទ្ធផលបញ្ចប់ការប្រកួត អាល្លឺម៉ង់ យកឈ្នះលើក្រុមជម្រើសជាតិ អ៊ុយក្រែន ២-០ ដោយទទួលបាន ៣ពិន្ទុ ឈរលើកំពូលតារាង។

ចំនែកឯមួយគូទៀត ក្នុងពូល C នេះដែរ កីឡាករ Arkaduisz Milik ស៊ុតបានមួយគ្រាប់ ជួយឲ្យ ក្រុមជម្រើសជាតិប៉ូឡូញ ទទួលបានជ័យជំនះលើ អៀរឡង់ខាងជើង ក្នុងលទ្ធផល ១-០ ដែលធ្វើឲ្យអៀរឡង់ខាងជើង ខកចិត្ត ក្នុងការប្រកួតដំបូងរបស់ពួកគេ ក្នុងពានរង្វាន់ទ្វីបអ៊ឺរ៉ុបនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រូបភាព៖ កម្រងរូបភាព​ និង វីដេអូ Highlight ទាក់ទងនឹងការប្រកួតរវាង Germany និង Ukraine
ជើងឯកពិភពលោកអាល្លឺម៉ង់ និងប៉ូឡូញ ទទួលបាន ៣ពិន្ទុ បន្ទាប់ពីជ័យជំនះយប់មិញ ក្នុងការប្រកួត EURO (មានវីដេអូ)

ជើងឯកពិភពលោកអាល្លឺម៉ង់ និងប៉ូឡូញ ទទួលបាន ៣ពិន្ទុ បន្ទាប់ពីជ័យជំនះយប់មិញ ក្នុងការប្រកួត EURO (មានវីដេអូ)

ជើងឯកពិភពលោកអាល្លឺម៉ង់ និងប៉ូឡូញ ទទួលបាន ៣ពិន្ទុ បន្ទាប់ពីជ័យជំនះយប់មិញ ក្នុងការប្រកួត EURO (មានវីដេអូ)

ជើងឯកពិភពលោកអាល្លឺម៉ង់ និងប៉ូឡូញ ទទួលបាន ៣ពិន្ទុ បន្ទាប់ពីជ័យជំនះយប់មិញ ក្នុងការប្រកួត EURO (មានវីដេអូ)

រូបភាព៖ កម្រងរូបភាព​ និង វីដេអូ Highlight ទាក់ទងនឹងការប្រកួតរវាង Poland និង Northern Ireland