អ្នកដាំ​ផ្កា​ធ្វើ​ទឹកអប់ Chanel បារាំង រំពឹង​ចូល​បញ្ជី​បេតិ​កភណ្ឌ​

ក្រុងប៉ារីស: នៅក្នុងសហគមន៍ Grasse សិល្បៈនៃការផលិតទឹកអប់គឺជាចំណេះវិជ្ជាដូនតាបន្ដពីមួយជំនាន់ទៅមួយជំនាន់លើរយៈពេល ៣ សតវត្សរ៍។

អ្នកដាំផ្កា និងអ្នកផលិតកំពុងតែជំរុញឲ្យសិល្បៈធ្វើទឹកអប់នេះទទួលបានការចុះបញ្ជីបេតិកភណ្ឌរស់ពីអង្គការយូណេសស្កូ។

រៀងរាល់និទាឃរដូវ បុរសចំណាស់ ចូសេព មូល អាយុ ៧៧ ឆ្នាំ ជាអ្នកស្នងជំនួញផ្កាដែលបង្កើតឡើងដោយជីតាទួតរបស់លោកក្នុងឆ្នាំ ១៨៤០ បានត្រួតពិនិត្យការប្រមូលផលប្រចាំឆ្នាំនូវផ្កាម្លិះ ៦ ហិកតា ដែលផលិតទឹកអប់ក្រអូបឈ្ងុយឈ្ងប់។

លោកបានលើកពីអត្ថប្រយោជន៍នៃការប្រើប្រាស់បុប្ផាក្លិនពិដោរពីតំបន់សហគមន៍ Grasse ដើម្បីផលិតជាកេរដំណែលវប្បធម៌ដ៏ល្អឯកសម្រាប់មនុស្សជាតិ។

បារាំងបានរៀបចំឯកសារផ្លូវច្បាប់ចុះបញ្ជីបេតិកភពណ្ឌពិភពលោកទៅកាន់អង្គការយូណេស្កូ កាលពីខែមីនា ឆ្នាំ ២០១៥។ ដំណើរការសិក្សាពីអង្គការនេះមុនឈានដល់ការចុះបញ្ជីត្រូវចំណាយពេលសិក្សាជាច្រើនឆ្នាំ៕

ប្រភព៖ whatsupkhmer

  • អ្នកដាំ​ផ្កា​ធ្វើ​ទឹកអប់ Chanel បារាំង រំពឹង​ចូល​បញ្ជី​បេតិ​កភណ្ឌ​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ជីវិតនិងសង្គម
Tags: