អនាគត​ម្តាយក្មេក Christy Chung មិន​ព្រួយ​រឿង​ចៅ​

Videos

បន្ទាប់ពីធ្លាប់លែងលះពីរដងរួចមកហើយ តារាសម្តែងស្រីវ័យ ៤៥ ឆ្នាំ នាង Christy Chung នឹងរៀបការជាលើកទីបីរបស់ខ្លួនជាមួយនឹងមិត្តប្រុសអាយុ ៣៣ ឆ្នាម Zhang Lun Shuo នាពេលឆាប់ៗខាងមុខនេះ ។

ព័ត៌មាននេះបានកើតឡើង បន្ទាប់ពីតារាស្រីកូនបីនាក់រូបនេះព្រមទទួលសំណើររៀបអាពាហ៍ពាហ៍ពីមិត្តប្រុស ហើយកាលពីពេលថ្មីៗនេះដែរ មិត្តប្រុសនាងក៏បានអញ្ជើញឪពុកម្តាយទាំងសងខាង និង កូនទាំងបីរបស់នាង Christy មកជួបជុំគ្នានិយាយរឿងមង្គលការថែមទៀតផង ។ យោងតាមសារព័ត៌មាន គេបានដឹងថា វាគឺជាលើកដំបូងដែលឪពុកម្តាយនាង Christy ជួបនឹងលោក Zhang ហើយក្រោយពីដឹងថា អ្នកទាំងពីរមានគម្លាតអាយុដល់ទៅ ១២ ឆ្នាំ ឪពុកម្តាយនាង Christy ពិបាកនឹងទទួលយកចំពោះទំនាក់ទំនងមួយនេះណាស់ តែក៏ប្រែចិត្តវិញ ក្រោយដឹងច្បាស់ពីអត្តចរិតលោក Zhang ។ នាង Christy បានប្រាប់ដែរថា ក្រោយឪពុកម្តាយនាងជួប Zhang ទើបពួកគាត់ដឹងថា Zhang មានអត្តចរិតល្អ និង មានទំនួលខុសត្រូវខ្ពស់ ហើយទោះបីជា Zhang មានអាយុក្មេងក្តី តែ Zhang នឹងអាចមើលថែនាងបានល្អ ហើយពេលនេះពួកគាត់បានទទួលយល់ព្រមទំនាក់ទំនងនាង និង Zhang ហើយ ។

អនាគត​ម្តាយក្មេក Christy Chung មិន​ព្រួយ​រឿង​ចៅ​

យ៉ាងណាក្តី អនាគតម្តាយក្មេកនាង Christy ក៏មានភាពព្រួយបារម្ភពីអនាគតកូនប្រសារចំពោះរឿងមានកូនក្រោយរៀបការដែរ ព្រោះនាងមានអាយុច្រើន តែក្រោយជួបនាង Christy ជជែកគ្នាលេង ទើបអ្នកស្រីបានប្តូរគំនិតវិញ ដោយឆ្លើយប្រាប់ថា មិនចាំបាច់គិតរឿងនឹងទេ ព្រោះមានតែ Christy ទេអាចផ្តល់សុភមង្គលឲ្យ Zhang បាន ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)