Fellaini ប្រាកដប្រជាអនាគតនៅជាមួយក្លឹបបិសាចក្រហមMan.Unitedបន្តទៀត

Fellaini បានបង្ហាញ សារជាអក្សរ ពីគ្រូបង្វឹកថ្មីក្រុម Manchester United លោក Jose Mourinho ថាគាត់មានទំនាក់ទំនងល្អ(ការយកចិត្តទុកដាក់ឃ្លាំមើល)ពីកំពូលអ្នកចាត់ការដែលមានរហ័សនាមថា Special One រូបនេះ បន្ទាប់ពី ការមកដល់ក្នុងនាមជាអ្នកចាត់ការក្លឹបMan.Unitedដែលជាក្លឹបមានប្រវត្តិអស្ចារ្យធ្លាប់ជាឈ្នះពានរង្វាន់ English Premier League 13សម័យនេះ។

Fellaini-ft16

ក្លឹបបានបណ្តេញអតីតអ្នកចាត់ការលោកLuis vann Gaal កាលពីខែឧសភា ខណ:ពេលដែលលោក Jose Mourinho ត្រូវបានតែងតាំងជាអ្នកចាត់ការថ្មីរបស់ក្លឹប ធ្វើអោយកីឡាករមួយចំនួនមានការខ្វល់ខ្វាយគិតពីអនាគតរបស់ខ្លួន ថាតើគ្រូបង្វឹកថ្មីនេះនិងដាក់ខ្លួនអោយលេងបន្ត រឺ លក់ចេញ។

គួរបញ្ជាក់ផងដែរថាFellaini កីឡាករដែលអាចលេងជាខ្សែកាពារ និង បម្រើអាយុ29ឆ្នាំរូបនេះត្រូវអតីតអ្នកចាត់ការMan.United លោក David Moyes ទិញពីក្លឹប Everton មក Man.United កាលពីឆ្នាំ2013។

ខណ:ពេលនេះកីឡាករលេងម៉ូតសក់សញ្ជាតិបែលហ្សិករូបនេះ មានសុទិដ្ឋិយមថា គាត់និងត្រូវបានគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ នៅចាត់ទុកក្នុងក្រសែភ្នែកនៅឡើយ ហើយនិងបន្តរក្សាទុករូបគេសំរាប់រដូវកាល 2016-2017 បន្តទៀត។កីឡាករ រូបនេះបញ្ជាក់ផងដែរថា: វាជារឿងគួរអោយមោទនខ្លាំងណាស់ ដែលយើងមានអ្នកចាត់ការ ដ៏ល្អម្នាក់នាពេលនេះ ហើយគាត់បានជូនពរខ្ញុំអោយជួបសំណាងល្អ ខណ:ពេលដែលខ្ញុំកំពុងមានភារកិច្ចជួយក្រុមជម្រើសជាតិបែលហ្សិកក្នុងយុទ្ធនាការEURO2016 ហើយខ្ញុំនិងបង្ហាញ ពីសមត្ថភាពមួយ ដែលធ្វើអោយគាត់អាចទទួលយកបាន។

ប្រភពពី GOld.com

ដោយ ប៉ូលីន