គ្រត ប្រាប់ថ្លៃ​កាត់​សក់​តាម​រោងការ

តារា​កំប្លែង​ជើង​ចាស់ អ្នកនាង​ គ្រត បាន​ប្រាប់​ថា ជា​ទូទៅ​​​អ្នក​នាង​ស៊ី​ថ្លៃ​​កាត់​សក់​ចន្លោះ​២០០ ដុល្លារ រហូត​ដល់​ទៅ១៥០០ ដុល្លារ​អាមេរិក ក្នុង​១រោង ដែល​តម្លៃ​នេះ ស្ថិត​​ទៅ​លើ​ទីតាំង និង ស្ថានភាព​ខុស​គ្នា។

 

គ្រត ប្រាប់ថ្លៃ​កាត់​សក់​តាម​រោងការ

 

គ្រត​បាន​ពន្យល់​ថា ប្រសិន​បើ​ចេញ​ទៅ​តាម​​​ផ្នួង ឬ តាម​អ្នក​ភ្លេង បាន​ថ្លៃ​ខ្លួន​​តិច​ទូច​​ប៉ុណ្ណោះ ពោល​គឺ​ត្រឹម​២០០ ដុល្លារ ទៅ ៥០០ ដុល្លារ​អី​ទេ ត្បិត​អី​អ្នក​ដែល​ហៅ​នោះ​ត្រូវ​ទុក​ភាគរយ​ខ្លះ ប៉ុន្តែ​​បើ​​ម្ចាស់​ដើម​ការ ជា​អ្នក​ហៅ​ផ្ទាល់​ គឺ​បាន​ច្រើន​ជាង។ ប្រសិន​បើ​ចុះ​ទៅ តាម​ខេត្ត​វិញ អ្នក​នាង​ស៊ី​ថ្លៃ​ពី​១ ០០០ ដុល្លារ​រហូត​ដល់១៥០០ដុល្លារ​ក្នុង​១រោង​អាស្រ័យ​តាម​ជិត​ឬ​ឆ្ងាយ ដោយ​តម្លៃ​នេះ​ត្រូវ​បែង​ចែក​ទៅ ដៃគូ​ប្រុស​ម្នាក់​ទៀត។

តារា​កំប្លែង​ម្នាក់​នេះ បាន​បន្ត​ឲ្យ​ដឹង​ថា ក្នុង​១ថ្ងៃ​ខ្លួន​អាច​កាត់​សក់​បាន​​ពី៣ ទៅ៤រោង​ ដោយ​​អាស្រ័យ​លើពេលវេលា និង ទី​កន្លែង ដោយ​ក្នុង​១រោងប្រើ​ពេល​កាត់​ត្រឹម​២០នាទី​ទៅ ៣០នាទី​ប៉ុណ្ណោះ។

 

ទោះបី​ជា​​បច្ចុប្បន្ន​នេះ​មាន​​តារា​កំប្លែង​ច្រើន​ចេញ​កាត់​សក់ តែ​ទីផ្សារ​តារា​កំប្លែង​ស្រី​ម្នាក់​នេះ​មិន​ធ្លាក់​ចុះ​ឡើយ។ អ្នក​នាង​ គ្រត ប្រាប់​ថា ជា​មធ្យម​អាច​ទទួល​រោងការ​ជាង​១០០រោង​ក្នុង​មួយ​ឆ្នាំ ដែល​ចំនួន​​នេះ មិន​ខុស​គ្នា​និង​រាល់​ឆ្នាំ​ឡើយ៕

 

គ្រត ប្រាប់ថ្លៃ​កាត់​សក់​តាម​រោងការ

 

អត្ថបទ៖ ខុត សីហា