វិល​វិញ​ជា​ថ្មី កុល ដាវី​ ឡើង​តម្លៃ​ខ្លួន

បន្ទាប់ពី​វិលត្រឡប់​មក​កាន់​វិថី​សិល្បៈវិញ កុល ដាវី ​​ប្រាប់​ថា នាង​​ទទួល​​ថត​រឿង​បានជា​ច្រើន​​ រក​ពេល​សម្រាក​គ្មាន​ ហើយ​ទន្ទឹម​នឹង​នោះ​ តម្លៃ​ខ្លួន​​ក៏​កើន​ឡើង​ជាង​មុន​ដែរ​។

 

“ធម្មតា​ តម្លៃ​ខ្លួន​មាន​ការ​កើន​ឡើង​ជាង​មុន​ ព្រោះ​ទី​ផ្សារ​សិល្បៈ​​ក៏​រីក​ចម្រើន​ ចឹង​សម្រាប់​តួ​សម្ដែង​ក៏​បាន​ច្រើន​ជាង​មុន​​ដែរ”។ ជាក់ស្តែង​ គូស្នេហ៍​តារា​ចម្រៀង​ សុខ រក្សា ​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ ជា​មធ្យម​នាង​យក​ថ្លៃ​ជាង​១ពាន់​ដុល្លារ​ក្នុង​មួយ​រឿង​។

 

វិល​វិញ​ជា​ថ្មី កុល ដាវី​ ឡើង​តម្លៃ​ខ្លួន

 

នាង​បន្ត​ថា៖“រឿង​តម្លៃ​​គឺ​ប្រែប្រួល​ខុស​ពី​មុន​ដែរ​ ហើយ​ស៊ី​សង​ទៅ​លើ​ពេល​វេលា​នៃ​ការ​ថត​ បើ​យូរ​តម្លៃ​ក៏​ទៅ​តាម​ហ្នឹង។ខ្ញុំ​ក៏​ជា​តួ​លំដាប់​បន្ទាប់​ពី​តួ​ឯក​ដែរ​ ចឹង​អ្នក​ដឹកនាំ​​គេ​តែង​ហ៊ាន​ឲ្យ​តម្លៃ​ដែល​ខ្ញុំ​បាន​កំណត់​ហ្នឹង”។

 

តារា​រូប​នេះ​អះអាង​ថា ​ការ​ប្រលូក​សិល្បៈ​ពេញ​ទំហឹងនេះ  គឺ​ស្រប​ពេល​មុខ​របរ​ផ្សេងៗ​របស់​នាង​កំពុង​តែ​ដំណើរ​ការ​រលូន​ ហើយយ​នាង​បាន​រៀប​ចំ​រួច​រាល់​មុន​នឹង​ត្រឡប់​ចូល​សិល្បៈ​ជា​​ថ្មី​នេះ៕

 

អត្ថបទ៖ ថា ម៉ាលីដា​​