​សាន ​ស្រីឡៃ ​ការ​រំពឹង​យក​លុយ​ The Voice​ មើល​របួស​ម្ដាយ​កាន់​តែ​មក​ជិត​

សិល្បៈ ៖ កញ្ញា សាន ស្រីឡៃ ធ្លាប់បាននិយាយថា នាងមានក្ដីរំពឹងទុកខិតខំដណ្ដើមយកជ័យលាភីពីកម្មវិធី The Voice Cambodia រដូវកាលទី០២នេះឱ្យបាន ដើម្បីបានប្រាក់រង្វាន់យកទៅចំណាយលើកការវះកាត់របួសម្ដាយ ឱ្យជាដូចដើម ខណៈដែលគ្រូពេទ្យប្រាប់ថា ដៃម្ដាយរបស់នាងទាំងសងខាងត្រូវការវះកាត់ចំណាយប្រាក់ច្រើន ទើបអាចមានសង្ឃឹមគេចផុតពិការភាព។
ការសម្លឹងទុកនេះត្បិតតែមិនអាចកំណត់បាន ប៉ុន្តែឆ្លងកាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់នេះ សាន ស្រីឡៃ បានឈានទៅដល់វគ្គផ្ដាច់ព្រ័ត្រហើយ មានន័យថា បំណងរបស់នាងដណ្ដើមយកពាន និងប្រាក់រង្វាន់ពីកម្មវិធីលំដាប់ពិភពលោក ក៏កាន់តែខិតជិតដែរ ។

ប៉ុន្តែជោគវាសនា សាន ស្រីឡៃ  អាចគ្រង់តំណែងនេះបាន ឬយ៉ាងណានោះ គឺពឹងលើកសមត្ថភាពរបស់នាងត្រូវប្រជែងជាមួយបេក្ខជន និងបេក្ខនារី ដែលមានសមត្ថភាពខ្ជាំងៗ៣រូបផ្សេងទៀត ដូច្នេះហើយ ថ្ងៃអាទិត្យសប្ដាហ៍ក្រោយនេះ សាន ស្រីឡៃ អាចយកលុយ និងពានពីកម្មវិធី The Voice Cambodia រដូវកាលទី០២បាន ឬអត់នឹងបង្ហាញច្បាស់ជាមិនខាន៕

​សាន ​ស្រីឡៃ ​ការ​រំពឹង​យក​លុយ​ The Voice​ មើល​របួស​ម្ដាយ​កាន់​តែ​មក​ជិត​ ​សាន ​ស្រីឡៃ ​ការ​រំពឹង​យក​លុយ​ The Voice​ មើល​របួស​ម្ដាយ​កាន់​តែ​មក​ជិត​ ​សាន ​ស្រីឡៃ ​ការ​រំពឹង​យក​លុយ​ The Voice​ មើល​របួស​ម្ដាយ​កាន់​តែ​មក​ជិត​

ប្រភព៖ kqube

  • ​សាន ​ស្រីឡៃ ​ការ​រំពឹង​យក​លុយ​ The Voice​ មើល​របួស​ម្ដាយ​កាន់​តែ​មក​ជិត​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:វីដេអូ
Tags: