​ឱក ​សុគន្ធកញ្ញា ​ មានអ្នកសរសើរពូកែរកបទធូរៗឱ្យ រ៉េត ស៊ូហ្សាណា

សិល្បៈ ៖ ពីរសប្ដាហ៍មកហើយដែរបេក្ខភាព The Voice Cambodia កូនក្រុមរបស់ Coach ឱក សុគន្ធកញ្ញា ថែល ថែ ច្រៀងតែបទមេឡូឌីខ្ពស់ៗ និងមានភាពបត់បែនពិបាកបកស្រាយ ដោយឡែកបេក្ខនារី រ៉េត ស៊ូហ្សាណា ទទួលបានបទចម្រៀងមេឡូឌីទាបៗ(ធូៗ)លើកយកមកបកស្រាយ បញ្ហានេះធ្វើឱ្យអ្នកអ្នកលេងហ្វេសប៊ុកមួយចំនួនបានសរសើរ ឱក សុគន្ធកញ្ញា ថា ពូកែរកបទចម្រៀងមេឡូឌីទាប់ៗឱ្យ រ៉េត ស៊ូហ្សាណា បកស្រាយ ។
ទោះយ៉ាងណាការលើកឡើងរបស់មហាជននេះគ្រាន់តែជាការសន្និដ្ឋានដោយមិនបានដឹងពីការងារផ្ទៃក្នុងកម្មវិធី The Voice Cambodia បេក្ខជនម្នាក់ៗមានសិទ្ធជ្រើសបទចម្រៀងខ្លួនឯង ឬ Coach ជាអ្នករៀបចំឱ្យនោះទេ ព្រោះលក្ខខ័ណ្ឌខាងលើកនេះកម្មវិធីលាក់ទុកជាអាថ៌កំបាំង។
ជាក់ស្ដែងដូចជាកញ្ញា សាន ស្រីឡៃ កាលពីសប្ដាហ៍មុននេះ ខណៈដែលនាងកំពុងមានទុក្ខម្ដាយដេកពេទ្យកម្មវិធីតម្រូវឱ្យច្រៀងបទញាក់តែម្នាក់ឯង ធ្វើឱ្យមានការរិះគន់ជាច្រើន។ ខាងក្រោមនេះជាវីដេអូ បកស្រាយបទចម្រៀងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ បេក្ខជន ថែល ថែ និង រ៉េត ស៊ូហ្សាណា៖

រ៉េត ស៊ូហ្សាណា

ថែល ថែ

ប្រភព៖ kqube

  • ​ឱក ​សុគន្ធកញ្ញា ​ មានអ្នកសរសើរពូកែរកបទធូរៗឱ្យ រ៉េត ស៊ូហ្សាណា已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:វីដេអូ
Tags: