សម្ដេច ហ៊ុន សែន ថា កម្ពុជា​មិន​ខ្លាច​ចិន​ទេ​ និពន្ធដោយ : ថ្មីៗ       June-13-2016, 9:32 am         2429

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ថា កម្ពុជា​មិន​ខ្លាច​ចិន​ទេ​​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ព្រឹក​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​មិនដែល​ខ្លាច​ចិន​នោះទេ ហើយ​ចិន​ក៏​មិនដែល​មក​ចាប់បង្ខំ​កម្ពុជា​ឲ្យ​ធ្វើតាម​ខ្លួន​នោះដែរ​។ ការលើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​ពេលនេះ ក្រោយពី​មានការ​រិះគន់​មួយចំនួន​ថា រដ្ឋាភិបាល​កំពុងមាន​គោលនយោបាយ​ទោរទន់​ងាក​ទៅរក​ចិន​ខ្លាំង​។

​ជាមួយគ្នានេះ​សម្ដេច ហ៊ុន សែន ក៏បាន​ចំអក​ចំពោះ​ព័ត៌មាន​ដែល​ផ្សាយ​ពី​ការផ្ដាច់​ជំនួយ​មក​កម្ពុ​ជា​ដែរ ដោយ​លោក​ថា ប្រទេស​ខ្លះ​អាង​គំរាម​ផ្ដាច់ជំនួយ​មក​កម្ពុជា ។ នាយករដ្ឋមន្ត្រី បញ្ជាក់ថា «​បើសិនជា​ប្រទេស​ទាំងនេះ​ចង់​ផ្ដាច់ជំនួយ​ផ្ដាច់​ទៅ ហើយ​អ្នក​ដែល​ងាប់​គឺ​អង្គការក្រៅរដ្ឋាភិបាល​ងាប់​មុនគេ ព្រោះ​លុយ​ជំនួយ​នោះ​ផ្ដល់​អង្គការក្រៅរដ្ឋាភិបាល មិនមែន​មក​រដ្ឋាភិបាល​ឡើយ​»​។​