សម្ដេច ហ៊ុន សែន ៖ កុំ​យក​បាតុកម្ម​មក​គំរាម លើក​នេះ​មិន​អត់ឱន​ឲ្យ​ទេ​ និពន្ធដោយ : ថ្មីៗ       June-13-2016, 10:01 am         133

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន ៖ កុំ​យក​បាតុកម្ម​មក​គំរាម លើក​នេះ​មិន​អត់ឱន​ឲ្យ​ទេ​​ពី​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) ព្រឹក​នេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារ​ព្រមាន​វិញ​គណបក្ស​សង្គ្រោះ​ជាតិ​ មិនឲ្យគណបក្សប្រឆាំង​មួយ​នេះ យក​បាតុកម្ម​មក​គំរាម​រដ្ឋាភិបាល​ម្ដង​ហើយ​ម្ដងទៀត ព្រោះ​លើក​នេះ​លោក​នឹង​មិនអត់ឱន​ឲ្យ​នោះទេ ។ សម្ដេច​បន្តថា​ករណី​រឿងស្រី​ញី​គឺជា​រឿង​បុគ្គល ដូចនេះ​ត្រូវ​ដោះស្រាយ​តាមរយៈ​បុគ្គល ។

​ប្រមុខ​រដ្ឋាភិបាល បានបញ្ជាក់​ដូច្នេះ​ថា​៖«​ប្រាប់​ឲ្យ​ហើយ គ្រប់គ្រាន់​ហើយ មុននេះ​ដើម្បី​គ្រាន់តែ​ចង់បាន​តំណែង​រដ្ឋសភា ចង់​ធ្វើ​ប្រធានរដ្ឋសភា ចង់បាន​ដំណែង​ក្នុង​រដ្ឋសភា អ្នកឯង​ធ្វើបាតុកម្ម​ធ្វើ​ចលាចល​។ តែ​លើក​នេះ​រឿងស្រី​ញី អ្នកឯង​ក៏​យក​មនុស្ស​មក​ធ្វើបាតុកម្ម សម​ហេតុ​សម​ផល​ទេ?​»​។​

​ការប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ​ធ្វើ​ឡើយងក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ទូទាំងប្រទេស បើសិនជា​មានការ​ចាប់​ខ្លួន​ឯកឧត្តម កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ៕