មេ​C​I​A​៖​ អារ៉ាប់​ មិន​​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ (​9​​/​11​)​ នៅ​អាមេរិក​ទេ​

អារ៉ាប៊ី ​សាអ៊ូឌី ​នឹង​មិនមាន​ជាប់​ពាក់ព័ន្ធ​អ្វី​ឡើយ​ទៅនឹង​ករណី​ឧក្រិដ្ឋកម្ម​បើក​​យន្តហោះ​​បុក​កម្ទេច​អគារពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក​កាល​ពី​ថ្ងៃ​ទី​​១១​ ខែ​សីហា​ ឆ្នាំ​២០០១​ នេះ​បើ​យោង​តាម​របាយការណ៍​កម្រាស់​២៨​ទំ​ព័​រ ​ដែល​ទម្លាយ​ឱ្យ​ដឹង​ដោយ​ព្រឹទ្ធ​សភា​អាមេរិក ​។​ លោក​John​ Brennan​ ជា​អគ្គនាយក​នៃ​ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​របស់​រដ្ឋាភិបាល​អាមេរិក​ (​C​I​A​) ​បាន​និយាយ​ថា​៖​ របាយការណ៍​នេះ​អាច​នឹង​ត្រូវ​ចេញ​ផ្សាយ​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ពេល​ខាង​មុខ​ ។​
ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ទូរទស្សន៍​A​l-​A​​​r​a​​​b​i​y​a​​ របស់​អារ៉ាប់ ​លោក​Brennan​ បាន​សម្ដែង​ភាព​សោក​ស្ដាយ​ចំពោះ​ហេតុការណ៍​ដ៏​អកុសល​ (​9​/​11​)​ នៅ​ក្នុង​សហរដ្ឋអាមេរិក ​ដែល​ករណី​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​សម្ដៅ​ចោទថា​ វា​គឺជា​ស្នាដៃ​របស់​ពួក​អាល់កៃដា ​ដែល​ស្ថិត​ក្រោម​ការ​បង្គាប់បញ្ជា​របស់​មេដឹកនាំ​អាល់កៃដា​ឈ្មោះ​ A​y​m​a​n​​ និង​ Al​-Z​a​w​a​h​i​r​i​ ។ 
ទោះ​បី​ជា​របាយការណ៍​របស់​ព្រឹទ្ធសភា​អាមេរិក​បាន​សម្រេច​មិន​ទម្លាក់​កំហុស​ទៅ​លើ​ប្រទេសអារ៉ាប៊ី​ សាអ៊ូឌី ​ក្នុង​ការ​ទទួលខុស​ត្រូវ​លើ​ករណី​ឧក្រិដ្ឋ​ដ៏​ធំ​នេះ​ក្ដី​ ក៏​អតីត​សមាជិក​ម្នាក់​នៃ​គណៈ​កម្មកា​រទទួល​បន្ទុក​សំណុំ​រឿង​ 9​/​11​ បាន​និយាយ​ថា​៖​ អារ៉ាប៊ី​ សា​អ៊ូឌី​ គឺ​ពិតជា​បាន​ជាប់​ទាក់ទង​យ៉ាង​ស៊ី​ជម្រៅ​ក្នុងករណី​នេះ​កាល​ពី​ឆ្នាំ២០០១ ​ដែល​កាល​ណោះ​ អារ៉ាប់​ បានបញ្ជា​អាកាស​យានិក ​១៩​នាក់ ​ដើម្បី​ប្រតិបត្តិ​ក្នុង​ផែនការណ៍​កម្ទេច​អគារ​ពាណិជ្ជកម្ម​នៅ​អាមេរិក ​ដែល​បាន​សម្លាប់​ប្រជាជន​អាមេរិក​អ​ស់ជាង​៣ពាន់​នាក់​ ។​ ​
លោក ​John​ Lehman​ ដែល​ធ្លាប់​ជា​អគ្គលេខាធិការ​នៃ​អគ្គបញ្ជា​ការដ្ឋាន​កងនាវា​អាមេរិក​ ប្រចាំ​រដ្ឋបាល​ប្រធានាធិបតី ​Reagan ​និង​ជាសមាជិក​ពិសេស​ដំបូង​គេ​ក្នុង​ចំ​ណោម​សមាជិក​ទាំង​១០​នៃ​គណៈកម្មការ ​ទទួល​បន្ទុក​លើ​កិ​​ច្ចការ ​(​9​/​11​)​ បាន​ប្រតិកម្ម​ថា​៖ ​“វាពិត​ជារឿង​ដ៏អាក្រក់​បំ​ផុត​ដែល​ របាយការណ៍​របស់​ព្រឹទ្ធសភា​អាមេរិក​បាន​បកស្រាយ​យ៉ាងដូច្នេះ​ ព្រោះ​កាល​ពីឆ្នាំ២០០១ ​គឹមាន​តែ​មនុស្ស​ជំនិត​របស់​អារ៉ាប់​នឹង​ឯង​ ដែល​បាន​បញ្ជា​ ទ្រទ្រង់​ និង​គាំ​ទ្រ​សកម្មភាព​របស់​ក្រុម​ឧក្រិដ្ឋ​ជន​”​ ៕​

មេ​C​I​A​៖​ អារ៉ាប់​ មិន​​ជាប់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​កម្ម​ (​9​​/​11​)​ នៅ​អាមេរិក​ទេ​ដោយ៖ ឈូក ស
ប្រភព៖ PTV