ពណ៌​អាហារ​ធម្មជាតិ​ជំងឺមហារីក​

របប​ទទួល​ទាន​សំខាន់​បំផុត​សម្រាប់​យើង​ មាន​តែ​បន្លែ​ផ្លែឈើធម្មជាតិ​ទេ​ ដែល​អាច ​ឱ្យ​សុខភាព​របស់​យើង​រឹងមាំ​និងមាន​អាយុយឺនយូរ​នោះ​ ពណ៌​នៃ​ពពួក​បន្លែ​ផ្លែឈើ​រឹង​រិតតែ ​សំខាន់​ទៅ​ទៀត​នៅ​ក្នុង​ការ​ការពារ​នូវ​ជំងឺ​ផ្សេង​​ៗ ​ពិសេស​ជំងឺ​​ដែល​កា​ច​សាហាវ​ជាងគេ​ គឺ​មហារីក​តែម្តង​។​ ការ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងឡាយ​គឺជ​ម្រុញ​ឱ្យ​ប្រព័ន្ធ​ភាពសុំា​ខ្លាំង​ដើម្បី​​​ប្រយុទ្ធ​​ប្រឆាំង​​នឹងការ​កើត​មហារីក​។ ខាងក្រោម​នេះ​ជា​ពពួក​បន្លែ​ផ្លែ​​ឈើ​ដែល​អាច​កាត់​បន្ថយ​ ហានីភ័យ​ដែល​បម្រុង​នឹង​កើត​មាន​នូវ​ជំងឺ​មហារីក​៖​១.​ ពណ៌​បៃតង​៖ ​បន្លែ​ពណ៌​បៃតង​និង​ពពួក​ផ្លែ​ឈើ​ពណ៌បៃតង​រួមមាន​ស្ពៃbroccoli​, ​ស្ពៃក្តោប​, ​ស្ពៃ​Turnip​,​ប្រភេទស្ពៃ​Kale​, ​ផ្កាខាត់ណា ​រូម​ទាំង​ពពួក​បន្លែ​ខៀវ​ជា​ច្រើន​ទៀត ​អាច​ប្រឆាំង​ទៅ​នឹង​ជំងឺ​មហារីក​។​២​. ​ពណ៌ក្រហម​និង​ពណ៌​ទឹកក្រូច​៖​ ពពួក​ផ្លែឈើ​មាន​ដូច​ជា​ប៉េងប៉ោះ​,​ ឳឡឹក​, ល្ហុង​, ម្រេចក្រហម​,​ ក្រូចថ្លុង​និង​ត្របែក​មាន​ជាតិលីកូពីន​ដែល​វា​អាច​ជួយ​កាត់​បន្ថយ​នូវ​ការ​កើត​មាន​​ នូវ​ជំងឺ​បេះដូង​និង​មហារីក​ក្រពេញ​ប្រូស្តាត​ ជាតិ​លីកូពីន​នៅ​ក្នុង​ផ្លែឈើ​នេះ​ក៏​ត្រូវ​បាន​រកឃើញ​ថា​ វា​អាច​កាត់​បន្ថយ​នូវ​ជាតិ​ខ្លាញ់​អាក្រក់​ផងដែ​រ​។​​៣​. ​ពណ៌ក្រហម​​ពណ៌ខៀ​វ​និង​ពណ៌ស្វាយ​៖​ ប្រភេទ​អាហារ​ពណ៌ខៀវ​និង​ពណ៌ស្វាយ ​មាន​ដូចជា​ផ្លែទទឹម​, ​ផ្លែប៊័ររីberry​ រួមទាំង​ប្រភេទ​ផ្លែឈើ​ជាច្រើន​ទៀត​ដែលអាច​ការពារ ​ការ​កើត​មាន​នូវ​ជំងឺ​បេះដូង​ អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​វាអាច​ការពារ​ការ​កើត​មាននូវ​ ជំងឺ​មហារីក​ដ៏មាន​ប្រសិទ្ធភាព​។​៤​. ពណ៌លឿង​និង​ពណ៌​ទឹកក្រូច​៖ ​ពពួក​បន្លែ​ពណ៍​លឿង​និង​ទឹកក្រូច​មានដូចជា ​​ម្ទេសហាវៃ​ពណ៌លឿង​និង​ពណ៌​ទឹកក្រូច​,​​ ត្រសក់ស្រូវ​, ​ដំឡូង​ផ្អែម​រួមទាំង​ប្រភេទ​ផ្លែឈើ​ផ្សេងទៀត​ ត្រូវ​បានគេ​រកឃើញ​ថា​ ផ្ទុក​នូវ​ពពួក​វីតាមីន​C​ខ្ពស់​និង​វីតាមីន​ផ្សេង​ទៀត​ដែល​ជម្រុញ​ឱ្យ​មាន ​សុខភាព​ល្អ​និង​​អាច​​​​​​​​​​​​​​​​​ការពារ​ការកើត​ឡើង​នូវ​ជំងឺ​មហារីក​។​៥​. ពណ៌ស​ លឿង​ក្រម៉ៅ​និងពណ៌​ត្នោត​៖ ​ពពួក​បន្លែ​​ពណ៌ស​​ ត្រូវ​បាន​គេ​ដឹងថា​ប្រឆាំង​អុក​ស៊ីតកម្ម​ អាលាក់​ស៊ី​ស្បែក ​ហើយ​ពពួក​បន្លែ​នោះ​មាន​ជាអាថ៌​ ខ្ទឹមស,​ ខ្ទឹមបារាំង,​ សណ្តែកបណ្តុះ,​សណ្តែកសៀង,​ផ្សិត​ ដែល​ពពួក​ប​ន្លែពណ៌​ស​​​​​​​​​ទាំង​​​​អស់​នេះ​វា​ផ្ទុក​នូវជាតិ ​Fiber ​នៅពេល​ដែល​យើង​ទទួល​ទាន​ទៅវា​មិន​ធ្វើ​ឱ្យ​ធាត់​​លើ​ស​ទម្ងន់​ ពពួក​ពណ៌​ទាំងអស់​នេះ​ផង​ដែរ​វា​ជម្រុញ​ទៅ​ដល់​ប្រព័ន្ធ​ភាព​សុំា​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​​នូវ​ការរីករាល​ដាល​ នៃ​កោសិកា​មហារីក​។​​

ពណ៌​អាហារ​ធម្មជាតិ​ជំងឺមហារីក​អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.1mhealthtips.com