ក្រោក​​ម៉ោង ​៣​​យប់​​​ធ្វើ​ទឹក​សណ្ដែក​លក់​រាល់​ថ្ងៃ ​ដើម្បី​លុយ​​៤​ម៉ឺន​រៀល​​

ម៉ោង៦:៤៥នាទីព្រឹក ជាវេលាមួយដែលអ្នកធ្វើការនៅភ្នំពេញឬសិស្សនិស្សិតមួយចំនួនកំពុងសម្រុកធ្វើដំណើរទៅសាលា ឬកន្លែងធ្វើការ រីឯស្ត្រីវ័យ៤០ឆ្នាំម្នាក់ក៏កំពុងជាប់ដៃលក់ទឹកសណ្ដែកដបឲ្យអតិថិជននៅតាមបណ្ដោយផ្លូវប៉ាស្ទ័រលេខ៥១។

អ្នកមីង គួ សុខទៀង ដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញ សព្វថ្ងៃរស់នៅម្ដុំចម្ការដូង បានឲ្យដឹងថាអ្នកមីងប្រកបរបរខាងលើជិត៧ឆ្នាំមកហើយ។ រៀងរាល់ថ្ងៃអ្នកមីងតែងមករៀបចំនិងចាប់លក់ទឹកសណ្ដែកតាំងពីម៉ោងជិត៦ព្រឹករហូតដល់ម៉ោង៩កន្លះព្រឹកទើបឈប់។ ក្នុងមួយថ្ងៃអ្នកមីង សុខទៀងអាចរកចំណូលបានពី៤ឬ៥ម៉ឺនក្នុងមួយថ្ងៃ។

កំពុងច្រកទឹកសណ្ដែក អ្នកមីងសុខទៀងបានបន្ថែមប្រាប់ Sabay ទៀតថា៖ “រាល់ថ្ងៃខ្ញុំក្រោកម៉ោង៣ឬ៣កន្លះធ្វើទឹកសណ្ដែក ហើយជិះពីចម្ការដូងមកលក់នៅនេះ… ហើយមួយថ្ងៃបាន៤ឬ៥ម៉ឺនអីហ្នឹង អាហ្នឹងបើយើងផាត់ថ្លៃសណ្ដែក ថ្លៃទឹកកក ហើយថ្លៃអីផ្សេងៗទៀត។ ខ្ញុំធ្វើលក់ទាំងអាទឹកសណ្ដែកខៀវ និងអាពណ៌ស។…រាល់ថ្ងៃខ្ញុំធ្វើទឹកសណ្ដែកហ្នឹង ធ្វើតែឯង ហើយបានប្ដីខ្ញុំជួយការងារតិចតួចដែរ”។

និយាយពីស្ថានភាពក្នុងគ្រួសារវិញ អ្នកមីងសុខទៀងបានប្រាប់ថា អ្នកមីងសព្វថ្ងៃរស់នៅជាមួយស្វាមីជាជាងជួសជុលនាឡិកានៅផ្ទះនិងកូនប្រុស១នាក់ក្នុងបន្ទុកដែលកំពុងរៀនថ្នាក់ទី៥។ អ្នកមីងមានកូនទាំងអស់បីនាក់ ដែលកូនប្រុសៗពីរនាក់ទៀតបានរៀបការនិងទៅរស់នៅធ្វើការតាមខេត្ត។ រៀងរាល់ខែ កូនៗបងរបស់អ្នកមីងតែងផ្ញើលុយ ប្រមាណ១០០ដុល្លារម្នាក់មកជួយផ្គត់ផ្គង់ជីវភាពអ្នកមីងផងដែរ៕
ក្រោក​​ម៉ោង ​៣​​យប់​​​ធ្វើ​ទឹក​សណ្ដែក​លក់​រាល់​ថ្ងៃ ​ដើម្បី​លុយ​​៤​ម៉ឺន​រៀល​​

ក្រោក​​ម៉ោង ​៣​​យប់​​​ធ្វើ​ទឹក​សណ្ដែក​លក់​រាល់​ថ្ងៃ ​ដើម្បី​លុយ​​៤​ម៉ឺន​រៀល​​

ក្រោក​​ម៉ោង ​៣​​យប់​​​ធ្វើ​ទឹក​សណ្ដែក​លក់​រាល់​ថ្ងៃ ​ដើម្បី​លុយ​​៤​ម៉ឺន​រៀល​​

ក្រោក​​ម៉ោង ​៣​​យប់​​​ធ្វើ​ទឹក​សណ្ដែក​លក់​រាល់​ថ្ងៃ ​ដើម្បី​លុយ​​៤​ម៉ឺន​រៀល​​

អត្ថបទ៖ មាន រតនា
រូបថត៖ ទូរសព្ទដៃ
ប្រភព៖ sabay

  • ក្រោក​​ម៉ោង ​៣​​យប់​​​ធ្វើ​ទឹក​សណ្ដែក​លក់​រាល់​ថ្ងៃ ​ដើម្បី​លុយ​​៤​ម៉ឺន​រៀល​​已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:កំសាន្ត
Tags: