គុណសម្បត្តិ ៥ យ៉ាង​របស់​ប្រេង​អង្កាម​

តើអ្នកធ្លាប់បានដឹងពីប្រេងចម្រាញ់ពីសំបកស្រូវដែរទេ? ប្រេងដែលចម្រាញ់ពីសំបកស្រូវ (រឺហៅថាអង្គាម) ត្រូវបានគេរកឃើញថា មានគុណសម្បត្តិច្រើនចំពោះសុខភាព ។ ប្រេងប្រភេទនេះមានផ្ទុកវីតាមីន E សារធាតុខ្លាញ់មិនកក និង កម្រិតកូឡេស្តេរ៉ូលទាប ។ ខាងក្រោមនេះជាគុណសម្បត្តិមួយចំនួននៃប្រេងចម្រាញ់ពីអង្កាម៖

១.បន្ថយកម្រិតកូឡេស្តេរ៉ូល
ប្រេងនេះវាមិនប៉ះពាល់ដល់សុខភាពដូចទៅនឹងប្រេងមួយចំនួននោះទេ ព្រោះវាជួយបន្ថយកម្រិតកូឡេស្តេរ៉ូលបានច្រើន នេះក៏ព្រោះតែវាមានសារធាតុ អូរីហ្សាណុល (oryzanol) ជួយបន្ថយកម្រិតកូឡេស្តេរ៉ូល មិនល្អ និង កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលដែលកកផ្តុំក្នុងរាងកាយចេញមកក្រៅ ។

២.ការពារបញ្ហាគាំងបេះដូង
បើអ្នកពិសារប្រេងនេះជារៀងរាល់ថ្ងៃវានឹងជួយកាត់បន្ថយបញ្ហាជាតិខ្លាញ់កកក្នុងសរសៃឈាមបេះដូង ព្រោះភាគច្រើនគ្រាប់ប្លាកែតឈាមច្រើនកកស្ទះក្នុងបេះដូង ដែលច្រើនបណ្តាលអោយស្ទះដល់ដំណើរឈាមរត់មិនបានសព្វក្នុងបេះដូង ជាលទ្ធផលវានឹងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពបេះដូងមិនខាន។

៣.បន្ថយអាការៈឈឺចាប់ពេលមករដូវ
នៅពេលខ្លះអ្នកមានអារម្មណ៍ដូចជាចុកចាប់នៅពេលមករដូវម្តងៗ និងចុកមួយឆាវៗដោយមិនដឹងហេតុផល ។ បញ្ហានេះអាចបណ្តាលមកពីអ័រម៉ូនក្នុងខ្លួនមានការប្រែប្រួល ។ ដូច្នេះអ្នកអាចការពារបញ្ហានេះបានប្រសិនបើអ្នកបានពិសារប្រេងចម្រាញ់ពីអង្គាម។

៤.ល្អសម្រាប់សុខភាពស្បែក
ក្នុងប្រេងនេះក៏មានសារធាតុ squalene និង វីតាមីន E ច្រើនជួយថែរក្សាសុខភាពស្បែក ជួយអឱ្យស្បែកមានសំណើម ការពារបញ្ហាស្នាមជ្រីវជ្រួញ និង កាត់បន្ថយអាការៈចាស់មុនអាយុ ។ អ្នកអាចយកវាទៅចំអិនក្នុងអាហារបាន រឺលាបតិចៗនៅលើបរិវេនស្បែក ។

៥.ពង្រឹងសាច់ដុំ
ប្រេងនេះក៏អាចជួយពង្រឹងសាច់ដុំ និង ធ្វើឱ្យរាងកាយមាំមួន ព្រោះវាជួួយបង្កើនអរ័ម៉ូន endorphins ក្នុងរាងកាយស៊ូទ្រាំនឹងឥរិយាបថហាត់ប្រាណគ្រប់ស្ថានភាព និង ជួយឱ្យសាច់ដុំរីកធំហើយរឹងមាំ ៕

ប្រភព៖ pmhotnews

  • គុណសម្បត្តិ ៥ យ៉ាង​របស់​ប្រេង​អង្កាម​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:សុខភាព
Tags: