អ្នកធ្លាប់លេងកម្មវិធី Yahoo Messenger ប្រហែលជាសោកស្តាយ ព្រោះវានឹងត្រូវបិទ នៅពេលខាងមុខដ៏ខ្លីនេះ

បរទេស៖ ប្រិយមិត្តភាគច្រើន ប្រហែលជាបានស្គាល់ហើយ នូវកម្មវិធីផ្ញើសារ ដែលធ្លាប់ទទួលបានការពេញនិយម នាពេលកន្លងមក Yahoo Messenger ដែលបានផ្តល់ ភាពងាយស្រួល និងការទាក់ទងគ្នា ជារបៀបផ្ញើសារបានយ៉ាងរហ័ស តែមិនយូរនោះទេ វានឹងត្រូវបិទ លែងឲ្យមានដំណើរការទៀតហើយ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Yahoo បានប្រកាសថាពួកគេ នឹងធ្វើការចុះហត្ថលេខាបញ្ចប់ និងបិទនូវកម្មវិធីដ៏ចំណាស់ Yahoo Messenger នេះជាស្ថាពរ នៅថ្ងៃទី៥ ខែសីហា ខាងមុខ ដែលមានន័យថា ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៦នេះតទៅ អ្នកគ្រប់គ្នាដែលប្រើប្រាស់កម្មវិធី Yahoo Messenger នឹងមិនអាចធ្វើការ log ចូលទៅក្នុងគណនីរបស់ខ្លួន ឬក៏ផ្ញើសារទៅកាន់អ្នកណាបានទៀតនោះឡើយ។

កម្មវិធី Yahoo Messenger ត្រូវបានគេដឹងថា ចាប់ផ្តើមដាក់ដំណើរការដំបូង នៅក្នុងឆ្នាំ១៩៩៨ ដោយកាលនោះកម្មវិធីនេះមានឈ្មោះថា “Yahoo Pager” ប៉ុន្តែវាបានក្លាយទៅជា កម្មវិធីមួយដែល ហាក់ដូចជាមានភាពអន់ថយ បើទោះជា ក្រុមហ៊ុន Yahoo បានបញ្ចេញជាលើកដំបូង នូវការកែប្រែថ្មីបែបទំនើប កាលពីឆ្នាំមុននេះ យ៉ាងណាក៏ដោយ។

នេះគឺជារឿងដ៏គួរឲ្យសោកស្តាយមួយ ដែលកម្មវិធីដ៏ចំណាស់ ដែលធ្លាប់ទទួលបាន ការគាំទ្រច្រើន ជាពិសេសប្រិយមិត្តរបស់យើង ក្នុងអំឡុងប្រហែលជា ៦ទៅ៧ឆ្នាំមុន ត្រូវបានដាក់កំណត់ ឲ្យមានថ្ងៃបិទជាស្ថាពរ បែបនេះ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងក្រុមហ៊ុន Yahoo នេះដែរ គេអាចនៅចាំបានថា  បន្ទាប់ពីខាងក្រុមហ៊ុន មានការអន់ចិត្តទៅលើលទ្ធផល នៃការឃោសនាផ្សព្វផ្សាយ។

ក្រុមហ៊ុន Yahoo បាននិយាយនៅក្នុងការប្រជុំសម្រេច ថាលោក De Castro នឹងចាកចេញពី ក្រុមហ៊ុនដែលក្រុមហ៊ុននឹងផ្តល់ប្រាក់សងជំងឺចិត្ត និងប្រាក់ផ្សេងៗទៀតរាប់លានដុល្លារទៅដល់គាត់។

គាត់បានទទួលរងសំពាធចាប់តាំងពីឆ្នាំមុន ខណៈពេលដែលមានការប្រជែងគ្នា ក្នុងផែនការផ្តោតទៅលើព័ត៌មាននៃទូរស័ព្ទដៃ ដឹកនាំដោយ Tumblr deal ហើយគាត់ក៏បរាជ័យក្នុងការ បង្កើនប្រាក់ចំណូលអោយក្រុមហ៊ុន Yahoo។ វាបានកើតឡើងនៅចំពេលដែល ទីផ្សារ online កំពុងតែរីកចំរើនហើយត្រូវបាន នាំមុខដោយគូប្រកួតជាច្រើនដូចជា Google Facebook និង Twitter។

លោក De Castro មានអាយុ៤៨ឆ្នាំគាត់ធ្លាប់ជាប្រធាន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Marissa Mayer និងជាអតីតប្រធានប្រតិបត្តិរបស់ Google ផងដែរ ដែល គាត់បានចូលធ្វើនៅទីនោះកាលពីខែតុលា២០១២ ហើយទទួលបានប្រាក់បៀរវត្សយ៉ាងច្រើនផងដែរ។

ក្រុមហ៊ុន Yahoo ក៏បានបន្ថែមទៀតថា គាត់នឹងទទួលបានប្រាក់បញ្ចប់ការងារ និងប្រាក់លើកទឹកចិត្តផ្សេងៗទៀត ដែលត្រូវផ្តល់អោយគាត់ នៅពេលដែលគាត់ចូលធ្វើការនៅទីនេះ។

ប្រាក់សងជំងឺចិត្តដែលរួមមានប្រាក់ ដែលសម្រេចគោលដៅដែលសរុបមានចំនួន ២០លានដុល្លារ ព្រមគ្នានោះដែរគាត់នឹងទទួលបាន ប្រាក់លើកទឹកចិត្តផ្សេងៗទៀត។

សរុបទាំងអស់លោក de Castro អាចនឹងទទួលប្រាក់ប្រហែលជា ៣០លានដុល្លារសម្រាប់ការងាររបស់គាត់ ដែលមានរយៈពេលតិចជាង២ឆ្នាំ។ ការពិតដែលក្រុមហ៊ុន Yahoo ដែលត្រូវតែផ្តោតទៅលើនោះគឺ ការផ្សព្វផ្សាយទៅលើជំនួញរបស់ក្រុមហ៊ុន ដែលនេះជារឿងមួយដ៏សំខាន់។

លោក Ron Josey ដែលជាអ្នកវិភាគនៅឯ JMP Securities បាននិយាយថា នេះមិនមែនជាការសម្រេចចិត្តតូចតាចទេ ដែលលោក de Castro មកកាន់ Yahoo ដើម្បីបង្វែរស្ថានភាពអាក្រក់ក្នុងជំនួញរបស់ Yahoo ប៉ុន្តែលោកបែរ មិនអាចធ្វើបាននោះទេ។

យោងទៅតាមការវិនិយោគទុនរបស់ Yahoo នៅឆ្នាំ២០១៣ ក្រុមហ៊ុននេះបានធ្លាក់ចុះខ្លាំងគួរសមដែរ នោះប្រហែលជា២តួលេខ។

ភាគហ៊ុនរបស់ Yahoo នៅក្នុង Us digital ad revenue បានធ្លាក់ចុះពី ៦.៨%ក្នុងឆ្នាំ២០១២មកដល់ ៥.៨%ក្នុងឆ្នាំ២០១៣។ រីឯភាគហ៊ុនរបស់ Facebook វិញ បានកើនឡើងពី ៥.៩%ក្នុងឆ្នាំ២០១២មកដល់ ៧.៤%ក្នុងឆ្នាំ២០១៣៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកធ្លាប់លេងកម្មវិធី Yahoo Messenger ប្រហែលជាសោកស្តាយ ព្រោះវានឹងត្រូវបិទ នៅពេលខាងមុខដ៏ខ្លីនេះ

អ្នកធ្លាប់លេងកម្មវិធី Yahoo Messenger ប្រហែលជាសោកស្តាយ ព្រោះវានឹងត្រូវបិទ នៅពេលខាងមុខដ៏ខ្លីនេះ