សាហាវ​មែន វាយ​ស្ត្រី​ម្នាក់​ញាត់​គូថ​ឡាន​នៅ​កន្លែង​សាធារណៈ​ តែ​គ្មាន​អ្នក​ជួយ​ មាន​តែ​អ្នក​ឈរ​មើល

វីដេអូដែលបង្ហាញពីសកម្មភាពដ៏ឃោរឃៅរបស់បុរសម្នាក់ដែលហ៊ានវាយស្ត្រីម្នាក់ ហើយញាត់ចូលទៅក្នុងគូថឡាននៅកន្លែងសាធារណៈមួយត្រូវបានអ្នកលេងបណ្ដាញសង្គម Weibo (ចិន) រិះគន់យ៉ាងខ្លាំង។

អ្នកលេងបណ្ដាញសង្គម បានរិះគន់ចំពោះបុរសនោះថា មិនគួរណាសាហាវឃោរឃៅដល់ថ្នាក់នេះសោះ មិនដឹងថាគាត់ជាមនុស្សឬក៏សត្វនោះទេ ។ គ្រប់គ្នាក៏បានរិះគន់ទៅដល់មនុស្សដែលបានឃើញហេតុការណ៍ហើយមិនបានព្យាយាមជួយស្ត្រីរងគ្រោះ ដោយបណ្ដោយឲ្យប្ដីតិរច្ឆានធ្វើស្រេចតែចិត្តថា មនុស្សអត់ចិត្ត មិនគួរណាប្រទេសចិនមានមនុស្សបែបនេះនោះទេ។ ប៉ុន្តែនៅក្នុងនោះដែរគេក៏សង្កេតឃើញស្ត្រីម្នាក់ព្យាយាមចូលទៅឃាត់ដែរ តែមិនដឹងជាយ៉ាងម៉េច មួយសន្ទុះមកក៏ឈប់ ហើយឈរមើលដូចអ្នកផ្សេង និងអ្នកកាន់កាមេរ៉ាថតផងដែរ៕

ចំណែកឯប៉ូលិសក្រោយពីទទួលបានពីដំណឹងនេះ ក៏បានស្វែងរកស្ត្រីរងគ្រោះ និងបុរសតិរច្ឆាននោះ ដើម្បីសាកសួរ។ ប៉ុន្តែពេលបានជួបស្ត្រីរងគ្រោះ នាងបាននិយាយប្រាប់ប៉ូលិសថា បុរសដែលវាយនាងនោះគឺជាប្ដីរបស់នាង ហើយដោយសារនាងគ្មានរបួសអីធំដុំផង ក៏សម្រេចចិត្តមិនរាយការណ៍ប្រាប់ប៉ូលិសតែម្ដងទៅ ដើម្បីកុំឲ្យទំនាក់ទំនងរវាងនាងនិង ប្ដីកាន់តែល្អក់កករ៕


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • សាហាវ​មែន វាយ​ស្ត្រី​ម្នាក់​ញាត់​គូថ​ឡាន​នៅ​កន្លែង​សាធារណៈ​ តែ​គ្មាន​អ្នក​ជួយ​ មាន​តែ​អ្នក​ឈរ​មើល已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/13  Category:ចំនេះដឹង
Tags: