តារាកូរ៉េ៣ដួង ត្រូវអ្នកគាំទ្រជឿថា នៅក្រៅស្អាតខ្លាំង ជាងក្នុងរូបថតទៅទៀត!

កូរ៉េខាងត្បូង៖ ជាការពិតតារាកូរ៉េភាគច្រើន ទោះបីលេចធ្លោយ៉ាងណាក៏ដោយ ក៏នៅតែពឹងពាក់ លើការតុបតែងខ្លួនបន្ថែម និងអមជាមួយនឹងកាមេរ៉ាដែរ ពេលពួកគេឡើងសម្តែងនៅលើឆាកម្តងៗ។ ប៉ុន្តែក៏មានតារាកូរ៉េមួយចំនួន ត្រូវបានគេជឿជាក់ថា ពួកគេពិតជាស្រស់ស្អាត នៅខាងក្រៅ ទោះបីគ្មានអ្វីជំនួយក៏ដោយ។

គេហទំព័រកូរ៉េមួយ បានបង្ហាញពី តារាកូរ៉េ៣ដួង ដែលត្រូវបានអ្នកគាំទ្រ អះអាងថា ពួកគេពិតជាស្អាតខ្លាំង នៅខាងក្រៅ ជាងក្នុងរូបថតទៅទៀត។ ហើយតារាទាំងនោះ ដែលគេចាត់ទុកថា ស្អាតជាងនៅក្នុងកាមេរ៉ា មានដូចជា នាង Suzy នៅក្រុមចម្រៀង missA នាង Tzuyu នៅក្រុមចម្រៀង TWICE លោក V នៅក្រុមចម្រៀងBTS ។

ចំពោះតារាទាំង៣ដួងនេះ គឺពិតជាលេចធ្លោខ្លាំង ទាំងក្នុង និងក្រៅឆាក ហើយទោះបីពួកគេមិនតុបតែងមុខ ក៏ពួកគេនៅតែមើលទៅស្រស់ស្អាត និងចាប់អារម្មណ៍ខ្លាំងផងដែរ៕

ចង់ដឹងថា តារាកូរ៉េ៣ដួង ស្រស់ស្អាតសង្ហារយ៉ាងណា តោះមើលរូបពួកគេទាំងអស់គ្នា៖ 

ប្រភព ៖
Koreaboo

ចំណាប់អារម្មណ៍ខ្មែរឡូត៖

ដោយឡែក ក៏មានតារាអ៊ិនស្តាក្រាមដ៏ល្បីម្នាក់ នាង Lily Maymac បានធ្វើឲ្យអ្នកគាំទ្រ អន់ចិត្តពេលឃើញសម្រស់របស់នាង នៅខាងក្រៅ។

ដូចជាប្រិយមិត្ត បានស្គាល់រួចមកហើយ នាង Lily Maymac ជាតារាល្បីខ្លាំង ទាំងក្នុងហ្វេសប៊ុក និងអ៊ិនស្តាក្រាម។

កាលពីថ្មីៗនេះ តារាស្រីកូនកាត់ហ្វីលីពីន-អូស្រ្តាលីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ពេលឃើញសម្រស់របស់នាងនៅខាងក្រៅ កាលពេលនាងទៅដើរលេងនៅប្រទេសកូរ៉េខាងត្បូង។ ហើយក្នុងនោះដែរ ក៏មានអ្នកលួចថតសកម្មភាពរបស់ Lily ពេលនាងត្រូវអ្នកគាំទ្រសុំថតរូបជាមួយគ្នាផងដែរ។

សម្រស់របស់ Lily នៅក្រៅ បានធ្វើឲ្យអ្នកគាំទ្រ អន់ចិត្តបន្តិចបន្តួច ព្រោះថានាងមិនសូវដូចក្នុងរូបថត ១០០ភាគរយប៉ុន្មាននោះទេ។ ហើយយ៉ាងណាមិញ ក៏មានរូបថតកាលពីនាងនៅក្មេងប៉ុន្មានសន្លឹកទៀត ត្រូវបានលាតត្រដាងផងដែរ ប៉ុន្តែអ្នកលេងបណ្តាញសង្គមមួយចំនួន បានគិតថា នាងមើលទៅគួរឲ្យស្រលាញ់ បែបយុវតីវ័យក្មេងផងដែរ៕

តោះមើលសម្រស់របស់នាងនៅក្រៅទាំងអស់គ្នា ថាយ៉ាងណាដែរ៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload