អ្នកបង្កភេរវកម្ម​​​​ស្លាប់យ៉ាង​រង្គាល គឺ​​ដើម​កំណើតអា​ហ្វ​​ហ្គា​នី​​​ស្ថាន

បុរស​​ជន​ជាតិ​​អា​មេ​​រិ​ក​ដែល​​សង្ស័យ​​ថា ជា​សមា​ជិក​ក្រុម​អ៊ិ​ស្លា​ម​នោះ កាលពី​ថ្ងៃ​ទី​១២ មិថុនា បាន​ប្រព្រឹត្ត​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​​អាក្រក់​មួយទៀត ដែលបណ្តាលឱ្យ​​មនុស្ស​​ស្លាប់​​យ៉ាងតិច​៥០​នាក់ ក្នុង​ក្លិប​រាត្រី​មួយ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា ក្នុង​ទីក្រុង ORLANDO រដ្ឋ​ផ្ល​រី​ដា  ​ ។

ខ្មាន់កាំភ្លើងនោះ គឺរស់​នៅ​​ក្នុងក្រុង ORLANDO ​ត្រូវ​ប៉ូលិស​បាញ់​សម្លាប់ ហើយ​​​ត្រូវ​បាន FBI កំណត់​​អត្តសញ្ញាណ​ដឹង​​ថា គេ​មាន​ឈ្មោះ OMAR SEDDIQUE MATEEN ជនជាតិ​អា​មេ​រិ​ក​ម្នាក់ មាន​ដើម​កំណើត​អា​ហ្វ​ហ្គា​នី​ស្ថាន ​អាយ​យុ​២៩​ឆ្នាំ ។ ប៉ូលិស​សហ​រដ្ឋអាមេរិក​បាន​​ស៊ើបអង្កេត គឺពាក់​ព័ន្ធ​​ពី​បទ​ភេរវកម្ម​សង្ស័យ​យ៉ាង​ខ្លាំង​លើ​ជន​នោះ ដែល​ពេល​សរសេរ​ចំពោះ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ ក្នុង​ការ​ហៅ​ទូរ​ស័ព្ទ​មួយ ​ទៅ​កាន់​ផ្នែក​សង្គ្រោះ​បន្ទាន់​មួយ ​រយៈពេល​មុន​មានការ​សម្លាប់យ៉ាង​​រង្គាល​នោះ ។

ប៉ុន្មាន​ម៉ោង​ក្រោយ​មក ក៏​បាន​បាញ់ប្រហារ​យ៉ាង​សាហាវ​នេះ ដែល​នាំ​ឱ្យ​មានការ​ភាព​ក្តុក​ក្ឌួ​លដល់​ប៉ូលិស​រដ្ឋកាលី​ហ្វ័​រ​នី​ញ៉ា​ ​ហើយ​ជា​ការ​​ប៉ុនប៉ង​វាយប្រហារ​មួយ​​ទៀត ដែល​សំដៅលើ​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា ​​​នៅ​ទីក្រុង​ឡូ​ស​អេ​ន​ចឺ​ឡែ​ស ​ខណៈកំពុង​​ដើរ​ហែ​ក្បួន​មួយ​​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា ។ ​

គួរបញ្ជាក់ថា ហេតុការណ៍​បាញ់ប្រហារ​ក្នុង​ក្លិបរា​ត្រី​របស់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា ​នៅ​ក្នុង​ទីក្រុង​អូ​ឡាន់​ដូ រដ្ឋ​ផ្លូ​រី​ដា ភាគ​ខាងត្បូង​សហរដ្ឋអាមេរិក បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ពេល​នេះ កើនឡើង​ដល់​៥០​នាក់ និង៥៣​នាក់​ទៀត​រង​របួស ដែល​ពួក​គេ​ភាគច្រើន​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នាតែ​ម្តង​។ ​