សាលា​ឧទ្ធរណ៍ព្រឹកនេះ ផ្ទុះបាតុភាព​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ក្រុម​សកម្មជន​ដីធ្លី​ប្រមាណ​ជាង​៣០​នាក់ បាន​នាំ​គ្នា​ប្រមូលផ្តុំ​នៅ​មុខ​សាលា​ឧទ្ធរណ៍ ស្ថិត​ក្នុង​សង្កាត់​ជ័យជំនះ​ ខណ្ឌដូនពេញ នា​ព្រឹក​ថ្ងៃ​ទី​១៣ មិថុនា ២០១៦ នេះ ដើម្បី​គាំទ្រ​សុំ​ដោះ​លែង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​៥​នាក់​ ដែល​ត្រូវ​នាំ​មក​សាក​សួរ បន្ទាប់​ពី​​​ឃាត់ខ្លួន​​នា​ពេល​​កន្លង​មក ។ ក្នុង​សកម្មជន​​ជាង​៣០​នាក់​នោះ គេ​ឃើញ​វត្តមាន​លោក​ស្រី​ទេព វ​ន្នី និង​សម្តេច​ស៊ី​សុវត្ថិ ធម្ម​កោ ផង​​ដែរ ។

ក្នុង​ការ​ឈរ​គាំទ្រ​នោះ ក៏​បាន​ផ្ទុះ​បាតុភាព​មួយ ដោយ​ត្រូវ​កម្លាំង​អាជ្ញាធរ​ខណ្ឌដូនពេញ ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ឈ្មោះ​ស ស៊ន ជា​សកម្ម​ជន​ មក​ពី​សហគមន៍​បុរី​កីឡា បន្ទាប់​ពី​ធ្វើ​យុទ្ធនាការ​ពាក់អាវ​ពណ៌​ខ្មៅ​មក​ចូលរួម​នោះ ។